ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ចាប់វាយ​ខ្នោះ​អនុប្រធាន​សេនាធិការ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ឧត្តមសេនីយ៍​ផ្កាយ​ពីរ​ម្នាក់ និង​បក្ខពួក​២​នាក់​ទៀត ដោយសារ​បង្កើត​កម្មវិធី ផឹកស៊ី រាំ ច្រៀង និង​ប៉ាត​ម្សៅ ដល់​អ្នក​ជួល​បន្ទប់​របស់​ខ្លួន បំពាន​នឹង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​

​ចាប់វាយ​ខ្នោះ​អនុប្រធាន​សេនាធិការ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ឧត្តមសេនីយ៍​ផ្កាយ​ពីរ​ម្នាក់ និង​បក្ខពួក​២​នាក់​ទៀត ដោយសារ​បង្កើត​កម្មវិធី ផឹកស៊ី រាំ ច្រៀង និង​ប៉ាត​ម្សៅ ដល់​អ្នក​ជួល​បន្ទប់​របស់​ខ្លួន បំពាន​នឹង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កម្លាំង​នគរបាល​ខណ្ឌ​មានជ័យ ក្រោម​ការបញ្ជា​ពី​លោក ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ចាប់​វាយខ្នោះ​ឧត្តមសេនីយ៍ទោ អ៊ុង ចាន់​ធួ​ក មាន​តួនាទី​ជា​អនុប្រធាន​សេធិកា​រ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​បក្ខពួក​២​នាក់​ទៀត ដោយសារ​ហ៊ាន​រៀបចំ​កម្មវិធី​ផឹកស៊ី រាំ ច្រៀង និង​រហូត​មាន​ការលេង​ប៉ាត​ម្សៅ ជូន​អ្នក​ជួល​បន្ទប់​របស់​គាត់​ជាច្រើន​នាក់​។​

​ហេតុការណ៍​ដ៏​គឃ្លើន ក្នុង​ដំណាក់កាល​ដែល​ប្រទេស​កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ កំពុងតែ​ទទួលរង​ការវាយលុក​ពី​ជំងឺ​កូវី​ដ​១៩​នេះ បាន​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២១​នេះ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​ទី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ​។​

​ភ្នាក់ងារ​បណ្តាញ​ព័ត៌មាន បាន​រាយការណ៍​ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​រហូត​មាន​ការ​ឡាយរ​តាម​ហ្វេ​សបុ​កទៀត​នោះ លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ចុះ​ទៅ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ការទប់ស្កាត់ និង​ថែម​ទាំង​វាយខ្នោះ​បុរស​៣​នាក់​នេះ ដែលជា​អ្នក​រៀបចំ​កម្មវិធី​រាំ សប្បាយ ច្រៀង និង​ប៉ាត​ម្សៅ​យ៉ាង​ដូច្នេះ​។​

​របាយការណ៍​របស់​អធិការដ្ឋាន នគរបាល​ខណ្ឌ​មានជ័យ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅវេលា​ម៉ោង ២១​ម៉​៣០​នាទី ថ្ងៃ​សុក្រ ទី​១៦ ខែ​មេសា ឆ្នាំ​២០២១ នៅ​ចំណុច​តំបន់​ផ្ទះ​ជួល​លេខ​58 ផ្លូវវេង​ស្រេង ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ រួមមាន​៖

១-​ឈ្មោះ អ៊ុង ចាន់​ធួ​ក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ទីតាំង​ផ្ទះ​ជួល ឋានៈ​អនុប្រធាន​សេនាធិការ នៃ​អគ្គ​ស្នងដ្ឋាន​ការ​នគរបាលជាតិ ឋានន្តរស័ក្តិ​ឧត្តមសេនី​យ៍​ទោ​។​
២-​ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅ​ផ្ទះ​ឈ្មោះ អ៊ុង ចាន់​ធួ​ក​។​
៣-​ឈ្មោះ កុក ឃី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បំរើ​ការងារ​នៅ​ផ្ទះ អ៊ុង ចាន់​ធួ​ក​។ ដោយឡែក មនុស្ស​មួយចំនួន​ទៀត​បាន​រត់​ចូល​ផ្ទះ​ជួល​អស់​ពេល​សមត្ថកិច្ច​ទៅ​ដល់​។​

​របាយការណ៍​បាន​បញ្ជាក់ទៀតថា ជន​ទាំង​៣​នាក់​នេះ បានធ្វើ​សកម្មភាព​ប្រមូលផ្តុំ​កម្មករ និង​ប្រជាពលរដ្ឋ​ចន្លោះ​ពី​៣០​ទៅ​៤០​នាក់ ដែល​ស្នាក់នៅ​ផ្ទះជួល​របស់​ខ្លួន (​អ៊ុង ចាន់​ធួ​ក​) ផឹកស៊ី រាំច្រៀង លេង​ប៉ាត​ម្សៅ នៅក្នុង​ទីតាំង​របស់​ខ្លួន​។​

​ក្រោយ​ការឃាត់ខ្លួន បុរស​ទាំង​៣​នាក់​នេះ ត្រូវបាន​កម្លាំង​នគរបាល​ចាប់បញ្ជូន​ឡើង​រថយន្ត បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​បន្តទៀត​៕

Filed in: ព័ត៌មានជាតិ