ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឧបត្ថម្ភ​គ្រឿង ឧបភោគ បរិភោគ និង​ថវិកា ជូន​ដល់ អតីត​គ្រូ​សាលា​បាក់​ទូក ៣​គ្រួសារ ក្នុងស្ថានភាព​ជួប​ការលំបាក​!

​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ឧបត្ថម្ភ​គ្រឿង ឧបភោគ បរិភោគ និង​ថវិកា ជូន​ដល់ អតីត​គ្រូ​សាលា​បាក់​ទូក ៣​គ្រួសារ ក្នុងស្ថានភាព​ជួប​ការលំបាក​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០២១ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​គ្រឿង ឧបភោគ បរិភោគ និង​ថវិកា ជូន​ដល់ អតីត លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ចំនួន​៣​គ្រួសារ ដែល​ជួប​ការខ្វះខាត ក្នុង​ស្ថានការណ៍​ដែល​ជំងឺ​កូវី​ដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង ក្នុង​សហគមន៍ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​ចំនួន​០៤​កា​រ៉ុង – មី​ចំនួន​០២​កេស – ទឹក​សុទ្ធ​ចំនួន​០២​កេស – ទឹកត្រី ទឹកស៊ីអ៊ីវ​០២​យួរ – ត្រីខ​ចំនួន​០៤​យួរ និង​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​។​

​អតីត​លោកគ្រូ​អ្នកគ្រូ ដែល​ទទួលបាន​ការឧបត្ថម្ភ រួមមាន​៖
1.​អ្នកគ្រូ សយ សុខុន កំពុង​ស្ថិត​ក្នុង​ទីតាំង​បិទ​ខ្ទប់​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​
2.​អ្នកគ្រូ អៀង សុជាតិ កំពុងមាន​ជីវភាព​ខ្វះខាត​
3.​លោកគ្រូ​គឹម សារី (​ពិការ​)​។

Filed in: ព័ត៌មានជាតិ