ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្តេច​ក្រឡាហោម ស ខេង ចុះសួរសុខទុក្ខ​កងកម្លាំង និង​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​ភូមិសាស្ត្រ​ខណ្ឌ​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ​

​សម្តេច​ក្រឡាហោម ស ខេង ចុះសួរសុខទុក្ខ​កងកម្លាំង និង​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​ភូមិសាស្ត្រ​ខណ្ឌ​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​កងកម្លាំង និង​ពិនិត្យមើល​ទីតាំង​បិទ​ខ្ទប់ ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ប្រគល់​អំណោយ​រួមមាន​ថវិកា ទឹក​សុទ្ធ និង​មី​ផងដែរ​។​

​សូមជម្រាបថា ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​នូវ​វិធានការ​បិទ​ខ្ទប់​នូវ​ភូមិ​សង្កាត់​មួយចំនួន រួមមាន​៖

* ខណ្ឌ​សែន​សុខ​៖ ភូមិ​ទ្រង់មាន់ នៃ​សង្កាត់​អូរ​បែកក្អម​
* ខណ្ឌមានជ័យ​៖ ភូមិ​ទាំងអស់ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​១, ភូមិ​ទាំងអស់ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​២, ភូមិ​ទ្រា​៤ ភូមិ​ដំណាក់​ធំ​២ ភូមិ​ដំណាក់​ធំ​៣ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣

* ខណ្ឌ​ពោធិ៍​សែន​ជ័យ​៖ ភូមិ​ចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាងជើង ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ត្រពាំង​ល្វា​១ នៃ​សង្កាត់​កា​កាប​ទី​១, ភូមិ​ចំការឪឡឹក​២ នៃ​សង្កាត់​កា​កាប​ទី​២, ភូមិ​ត្រពាំង​ថ្លឹង​២ ភូមិ​ទួល​ពង្រ នៃ​សង្កាត់​ចោម​ចៅ​ទី​១​។​

​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន ដែល​មាន​ការឆ្លង​ធ្ងន់ធ្ងរ​នេះ មាន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ០០៖០០ ថ្ងៃទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២១​។ អំឡុង​ពេល​បិទ​ខ្ទប់ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាមឃាត់​ការធ្វើ​ដំណើរ​ចេញពី​លំនៅឋាន ឬ​ទីតាំង​សំណាក់​បច្ចុប្បន្ន លើកលែងតែ​ក្នុង​ករណី​ចាំបាច់​៕

Filed in: ព័ត៌មានជាតិ