នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងប្រចាំការនៅទីតាំងបិទខ្ទប់នៅខណ្ឌមានជ័យ សែនសុខ និងពោធិ៍សែនជ័យ ។
ក្នុងឱកាសនោះដែរសម្តេចក៏បាននាំយកជាសម្ភារ: និងថវិកាមួយចំនួនឧបត្ថម្ភដល់កងកម្លាំងផងដែរ ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ ៕