ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក ឃួ​ង ស្រេង បើកប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​បន្ទាន់​ទាំងយប់​តាមរយៈ Video Conference ដើម្បី​ពង្រឹង​សន្តិសុខ និង​ការពង្រឹង​ភូមិដ្ឋាន​ដែល​បាន​បិទ​ខ្ទប់​

លោក ឃួ​ង ស្រេង បើកប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​បន្ទាន់​ទាំងយប់​តាមរយៈ Video Conference ដើម្បី​ពង្រឹង​សន្តិសុខ និង​ការពង្រឹង​ភូមិដ្ឋាន​ដែល​បាន​បិទ​ខ្ទប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២១​នេះ បាននិងកំពុង​ប្រជុំ​តាមរយៈ Video Conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សមត្ថកិច្ច​ប៉ូលីស និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ផ្តោត​សំខាន់​លើ​ការងារ​ពង្រឹង​សន្តិសុខ សុ​វត្តិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ​-​កម្មការិនី ដែល​ត្រូវបាន​អាជ្ញាធរ​បង្ខំចិត្ត​អោយ​បិទ​ខ្ទប់​ភូមិដ្ឋាន ក្នុង​រយៈពេល​១៤​ថ្ងៃ ក្នុង​ខណ្ឌ​ចំនួន​៣ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ក្នុង​កិច្ចប្រជុំ​នោះ បាន​ស្នើឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ អនុវត្ត​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី លើ​បំរាម​គោចរ ការត្រួតពិនិត្យ​ការផ្អាក​លក់​គ្រឿង​ស្រវឹង ពិសេស​ខណ្ឌ​៣ ដែល​ពាក់ព័ន្ធ​នៅ​តំបន់​រាំងខ្ទប់​ទាំងអស់ មើល​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ដើរ​រហេតរហូត តែ​កុំ​ធ្វើ​ហួស​ពី​ការកំណត់ និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី ដូចជា​ការចេញចូល ទិញ​ម្ហូបអាហារ ត្រូវ​កំណត់​មុខសញ្ញា​គាត់​អោយ​ច្បាស់ ជាមួយនិង​ការថតរូប​គាត់​ទុក មានន័យ​ថា ម្នាក់​នេះ​ចេញ ២​ទៅ​៣​ថ្ងៃ​ក្រោយ​ត្រូវ​តែ​ជា​មនុស្ស​ម្នាក់​នេះ ជា​អ្នក​ចេញ​ទៅ​ទិញ​បន្លែបង្ការ​ត្រី​សាច់​។​

​លោក ឃួ​ង ស្រេង បន្តថា កម្លាំង​ដែល​អនុវត្ត រាល់​សកម្មភាព​ត្រូវ​រាយការណ៍​ជាប្រចាំ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ត្រូវ​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្តែង ចំពោះ​ការ​នាំយក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ ពោល​គឺ​ត្រូវ​ផ្តល់​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ជាង​គេ​មុន​។ បន្ថែម​ពី​នេះ ការរក្សា​គម្លាត​សុវត្ថិភាព ក្នុងពេល​ចែក​អំណោយ​ត្រូវតែ​អនុវត្ត​អោយបាន​ល្អ​ប្រសើរ​។ នេះ​រឿង​សំខាន់​ដែល​ត្រូវ​ធ្វើ​អោយ​ខាន​តែ​បាន​។​

​គួរបញ្ជាក់​ថា​៖ មកដល់ពេលនេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បិទ​ខ្ទុប ភូមិ សង្កាត់​ជាច្រើន នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិ​កាល​សហគមន៍​២០​កុម្ភៈ ក្នុងនោះ​មានដូចជា​ភូមិ​ត្រពាំង​ថ្លឹង​២ និង​ភូមិ​ទួល​ពង្រ នៃ​សង្កាត់​ចោម​ចៅ​ទី​១ ភូមិ​ចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូមិ​ត្រពាំង​ល្វា​១ នៃ​សង្កាត់​កា​កាប​ទី​១ និង​ភូមិ​ចំការឪឡឹក​១ នៃ​សង្កាត់​កា​កាប​ទី​២ ។ ភូមិ​ចំការ​ឳ​ឡឹ​ក​២ ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ​សែ​ជ័យ ។​

​ខណ្ឌមានជ័យ មាន​ភូមិ​ទ្រា​៤ ភូមិ​តំណាក់​ធំ​២ និង​ភូមិ​ដំណាក់​ធំ​៣ នៃ​សង្កាត់​ស្ទឹងមានជ័យ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ មាន​ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែកក្អម ដែល​ជា​ភូមិ និង​សង្កាត់ ដែល​បាន​រីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។​

​ភូមិដ្ឋាន​ដែល​បិទ​ខ្ទប់​នេះ​ហើយ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ សង្កាត់ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងខ្លា​បំផុត ទាំង​ការអនុវត្ត​ការធ្វើ​ចត្តា​ឡី​ស័កឱ្យ​គ្រប់​១៤​ថ្ងៃ មិន​ឱ្យមាន​ការជួបជុំ និង​ការប្រគល់​អំណោយ​ជូន​ពួកគាត់​៕

Filed in: ព័ត៌មានជាតិ