ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

អភិបាលខេត្ត​ឧត្ដរមានជ័យ ចុះ​ត្រួតពិនិត្យ​គោលដៅ​បិទ​ការធ្វើ​ដំណើរ​ឆ្លង​ខេត្ត​នៅ​ព្រំប្រទល​ស្រុក​ចុង​កាល់​

អភិបាលខេត្ត​ឧត្ដរមានជ័យ ចុះ​ត្រួតពិនិត្យ​គោលដៅ​បិទ​ការធ្វើ​ដំណើរ​ឆ្លង​ខេត្ត​នៅ​ព្រំប្រទល​ស្រុក​ចុង​កាល់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​)៖ នា​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១០ ខែ​មេសា ឆ្នាំ​២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គោលដៅ​បិទ​ការធ្វើដំណើរ​ឆ្លងខេត្ត​ដោយ​មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​ពី​សំណាក់​មន្ទីរ​-​អង្គភាព​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា ការបិទ​ការធ្វើដំណើរ​ចេញ​ចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នា​ពេល​នេះ ដោយ​អនុវត្ត​តាម​សេចក្ដីសម្រេច​លេខ ៤៤ ស​.​ស​.​រ របស់​រាជរដ្ឋាភិបាល ស្ដី​ពី​ការហាមឃាត់ ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្ដោះ អាសន្ន​ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ រយៈពេល​១៤​ថ្ងៃ ពិសេស ការ​កាត់ផ្តាច់​ខ្សែចម្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ តាមរយៈ ការ​ការ​ចរាចរណ៍​ពី​តំបន់​មួយ ទៅ​កាន់​តំបន់​មួយទៀត ពី​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ មកកាន់​មូលដ្ឋាន​របស់​យើង​។ ហើយ​ចំពោះ​ការបិទ​ចរាចរណ៍​នេះ​គឺ​ត្រូវបាន​អនុគ្រោះ​លើ​ការធ្វើ​ចរាចរណ៍​ចំពោះ​រថយន្ត​ដឹកទំនិញ រថយន្ត​សង្គ្រោះ​បន្ទាន់ រថយន្ត​ពន្លត់​អគ្គីភ័យ រថយន្ត​មន្ត្រីរាជការ​សាធារណៈ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដែល​ចុះ​បំពេញបេសកកម្ម ឬ​មាន​លិខិតបញ្ជាក់​ពី​ប្រធាន​អង្គភាព ឬ​រថយន្ត​អ្នកជំងឺ​ដែល​មាន​លិខិតបញ្ជាក់​ពី​មន្ទីរពេទ្យ​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅក្នុង​ដំណាក់កាល​នេះ​ប្រសិនបើ​មិន​មាន​ការ​ចង់បាច់​ទេ សូម​កុំ​ចេញ​ក្រៅ​ផ្ទះ​ឲ្យសោះ និង​សូម​ផ្អាក​ការធ្វើដំណើរ​កំសាន្ត​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​។ ម្យ៉ាងវិញទៀត​នៅ​ថ្ងៃ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​នេះ សូម​ពុក​ម៉ែ​បងប្អូន​លោកយាយ​លោកតា ដែល​មាន​បំណង​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ទី​វត្ត​អារាម សូម​ប្រកាន់ខ្ជាប់​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សុខាភិបាល “៣​ការពារ ៣​កុំ​” និង​ពីរ​ចូលរួម ឲ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​រក្សា​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល ត្រូវ​ពាក់​ម៉ាស នឹង​យក​ទឹក​អា​កល់ ឬ​ជែល យក​តាម​ខ្លួន​ជានិច្ច ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​នាំយក​គ្រឿងឧបភោគ​បរ​ភោគ​ដែល​មាន​ដូចជា​អង្ករ ទឹក​សុទ្ធ ភេសជ្ជៈ ម៉ាស់ ជែល និង​ថវិកា​១.០០០.០០០ រៀល ឧបត្ថម្ភ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​នៅ​តាម​គោលដៅ​៕

Filed in: ព័ត៌មានជាតិ