ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​សម្តេច​តេជោ ហ៊ុន សែន​៖ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ប្រមាណ​៨​លាន​ដូ​សទៀត នឹង​មកដល់​កម្ពុជា​ជា​បន្ដបន្ទាប់​

​សម្តេច​តេជោ ហ៊ុន សែន​៖ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ប្រមាណ​៨​លាន​ដូ​សទៀត នឹង​មកដល់​កម្ពុជា​ជា​បន្ដបន្ទាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្ដាល​)៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២១​នេះ បានប្រកាសថា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ជា​បន្ដបន្ទាប់​ទៀត សរុប​ប្រមាណ​៨​លាន​ដូស ដើម្បី​បន្ដ​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នាពេល​ខាងមុខ​ឆាប់ៗ​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា វ៉ាក់សាំង​នោះ​នឹង​មកដល់​ជា​បន្ដបន្ទាប់ ដោយ​ក្នុង​នោះ វ៉ាក់សាំង ៥០​ម៉ឺន​ដូស មក​ដល់​ខែ​មេសា​, ១​លាន ៥​សែន​ដូស មក​ដល់​ខែ​ឧសភា​, ៣​លាន​ដូស មក​ដល់​ខែ​មិថុនា​, ២​លាន​ដូស មក​ដល់​ខែ​កក្កដា និង​១​លាន​ដូស មក​ដល់​ខែ​សីហា​។​

​ក្នុងឱ​កាសថ្លែ​សារ​ទៅ​កាន់​ជនរួមជាតិ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២១​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា នឹង​មកដល់​ចំនួន​៥​សែន​ដូស​, ខែ​ឧសភា នឹង​មកដល់​ចំនួន​១​លាន​៥​សែន​ដូស​, ខែមិថុនា នឹង​មកដល់​ចំនួន​៣​លាន​ដូស​, ខែកក្កដា នឹង​មកដល់​២​លាន​ដូស​, ខែ​សីហា នឹង​មកដល់​១​លាន​ដូស ដូច្នេះ​វ៉ាក់សាំង​របស់​យើង​អាច​បម្រើការ​ចាក់​បាន​»​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន តាម​គម្រោង​កម្ពុជា​ត្រូវការ​វ៉ាក់សាំង​ប្រមាណ​២០​លាន​ដូស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​១០​លាន​នាក់​នៅ​ទូទាំង​ប្រទេស​។ ខណៈ​បច្ចុប្បន្ន​កំពុង​ដំណើរកា​រ​ចាក់ មាន​ជាង​២​លាន​ដូស ក្នុងនោះ​រួមមាន វ៉ាក់សាំង​ស៉ីណូ​ហ្វាម​, ស៉ីណូ​វ៉ាក់ និង​អាស្ដា​ហ្សែ​ណេ​កា​។​

​ជាមួយគ្នានេះ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ក៏​បាន​ឆ្លើយតប​ទៅ​នឹង​ការលើកឡើង​ថា សម្ដេច​រំលោភ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​ចំពោះ​ការចាក់​វ៉ាក់សាំង តែ​សម្ដេច​បញ្ជាក់​ត្រឡប់​ទៅ​វិញ ក្នុងឋានៈ​ជា​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ត្រូវមាន​ភារកិច្ច​ដាក់ «​កាតព្វកិច្ច​វ៉ាក់សាំង​» លើ​កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ស៉ីវិល​ទាំង​អស់​។ ដោយឡែក សម្រាប់​ប្រជាពលរដ្ឋ​គឺ​គោលការណ៍​ស្ម័គ្រចិត្ត​។​

​គួរ​ជម្រាប​ថា សន្ទុះ​នៃ​ការចង់​ទទួលបាន​នូវ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស មាន​ការកើនឡើង​យ៉ាង​ខ្លាំង ព្រោះ​ពួកគាត់​ចាត់ទុកថា ការទទួលបាន​នូវ​វ៉ាក់សាំង​នេះ គឺ​ប្រៀប​បាន​ដូច​ជា​ពួកគាត់​មាន​អាវ​ក្រោះ​ដើម្បី​ការពារ​ជំងឺ​កូវី​ដ​១៩​យ៉ាង​ដូច្នេះ​ដែរ ប៉ុន្ដែ​សម្ដេច​តេជោ ហ៊ុន សែន នៅតែ​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​វ៉ាក់សាំង​រួច​ហើយ​ក្ដី ឬ​មិន​ទាន់​ទទួលបាន​ក្ដី ត្រូវ​បន្ដ​ចូលរួម​អនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» បន្ដទៀត​។​

​របាយការណ៍​ដែល​បណ្ដាញ​ព័ត៌មាន ទទួល​បាន​គិត​ត្រឹម​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ ទូទាំង​ប្រទេស​សរុប​ចំនួន ៨៩៥,៣០៩​នាក់​។​

* ក្រសួង​សុខាភិបាល ចាក់​បាន​ចំនួន ៦៧៨,៤០៦​នាក់​
* ក្រសួង​ការពារជាតិ ចាក់​បាន​ចំនួន ២១៦,៩០៣​នាក់​៕

 

Filed in: ព័ត៌មានជាតិ