ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចូលរួម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ទូទាំង​ខេត្ត​ប៉ៃលិន

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ចូលរួម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ទូទាំង​ខេត្ត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​ទូទាំង​ខេត្ត​ប៉ៃលិន ដែល​ប្រព្រឹត្តិ​ទៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គន់ គីម ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក កិច្ចការ​អតីតយុទ្ធជន និង​ជនពិការ និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ។​

​ឯកឧត្តម បាន​មានប្រសាសន៍​លើកឡើងថា ដោយ​មាន​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ជា​អ្នកមើលការខុសត្រូវ​ហើយ ពេលនេះ ឯកឧត្តម​គ្រាន់តែ​មក​លើកទឹកចិត្ត​បន្ថែម បន្ទាប់ពី​ទទួលបាន​នូវ​ការចាត់​តាំ​អ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​ការជំរុញ​ឱ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ជាពិសេស​អតីតយុទ្ធជន​តែម្តង ដែល​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​គិតគូរ​ខ្វល់ខ្វាយ​ចំពោះ​អតីយុទ្ធជន​យើង​គ្រប់គ្នា ។ លើសពីនេះ គ្រាន់តែ​ឮ​ដំណឹង​ថា មាន​បញ្ហា​កូវី​ដ​-១៩ ភ្លាម សម្តេច​បាន​ចាត់​ឱ្យ​ឯកឧត្តម​ផ្ទាល់ ធ្វើយ៉ាងណា ត្រូវ​រក​ថ្នាំ​ដោយ​ទាក់ទង​ខាង​សុខាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យទាន់​ពេលវេលា ។

​ឯកឧត្តម​បាន​បន្តទៀតថា វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការ​មក​ទទួល​នូវ​វ៉ា​ក់ សាំង​បង្ការ​ជំងឺ​កូវី​ដ ១៩ ដោយសារ​អតីតយុទ្ធជន ជា​កងកម្លាំង​ប្រដាប់អាវុធ ដែល​ចូល​និវត្តន៍ ហើយ​អ្នកខ្លះ​បាន​បាត់បង់​សមត្ថភាព ខ្លះ​ពិការ​ដៃ ជើង ភ្នែក និង​រងរបួស ហើយ​ខ្លះ​ទៀត គ្រួសារ​ពលី និង​មរណៈ ដែល​សុទ្ធតែ​ជា​ការចាំបាច់ ត្រូវ​ដោះស្រាយ​អត្ថិភាព​ជូន​ទៅ​ដល់​អតីត​យុវជន​យើង​តែម្តង ។ ដូច្នេះ នៅថ្ងៃនេះ ឯកឧត្តម ក៏​បាន​ដឹកនាំ​ក្រុមការងារ ដើម្បី​ពាំនាំ​នូវ​ការ នឹករលឹក​សាកសួរ​សុខទុក្ខ​ពី​សម្តេច​ទាំង​ពីរ ជូន​ដល់​បងប្អូន​ទាំងអស់គ្នា ដោយ​សម្តេច​ក៏​បាន​ជូនពរ​ដល់​អតីតយុទ្ធជន​ទាំងអស់ ឱ្យមាន​សុខភាព​ល្អ កម្លាំង​មាំមួន និង អាយុ​វែង​ត​រៀង​ទៅ ។

​ឯកឧត្តម​បាន​បញ្ជាក់ថា នៅក្នុង​ខេត្ត​ប៉ៃលិន ក្រុមការងារ ក៏​នឹង​រៀបចំ​សាងសង់ ផ្ទះ​ជូន​អតីតយុទ្ធជន ដែល​មាន​ដី​តែ​គ្មាន​ផ្ទះ​ជូន​នៅពេល​ក្រោយ តាមរយៈ​លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធានកិត្តិយស​អតីត​សមាគម​យុទ្ធជន​កម្ពុជា តែ​ខណៈ​ពេល​នេះ កំពុង​ជួប​បញ្ហា​វិបត្តិកូ​វីដ ១៩ ។ ម្យ៉ាងវិញទៀត យើងទាំងអស់គ្នា ត្រូវតែ​ជឿជាក់​លើ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ទាំងអស់គ្នា ។​

 

Filed in: ព័ត៌មានជាតិ