ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដង្ហែរ និង​បញ្ចុះសព លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី​

​ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដង្ហែរ និង​បញ្ចុះសព លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយរង​សេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដង្ហែរ និង​បញ្ចុះសព លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ​ឌី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ ដែល​ទទួល​មរណភាព​នៅ​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១ ដោយ​រោគាពាធ​។ ពិធី​ដង្ហែរ​សព​នេះ ចេញពី​គេហដ្ឋាន​ផ្ទះ​លេខ​៣៤ ផ្លូវ​៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង ឆ្ពោះទៅ​កាន់​ទី​បញ្ចុះសព នៅ​ភូមិ​ព្រែក​អង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​ប្រតិភូ​មកពី​អង្គភាព​កងរាជអាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ និង​ប្រតិភូ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ដឹកនាំ​ដោយ លោក វរសេនីយ៍ឯក ជុន វណ្ណី មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល​។​

Filed in: ព័ត៌មានជាតិ