ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ ជូន​អតីតយុទ្ធជន​កម្ពុជា ទូទាំង​ប្រទេស​នឹង​ធ្វើ​ជា​បន្តបន្ទាប់​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ ជូន​អតីតយុទ្ធជន​កម្ពុជា ទូទាំង​ប្រទេស​នឹង​ធ្វើ​ជា​បន្តបន្ទាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា​ប្រមាណ​ជាង ៨​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​នឹង​ធ្វើ​ជា​បន្តបន្ទាប់ ខណៈ​វ៉ាក់​សាំបាន​ដឹក​ទៅ​ដល់​តាម​បណ្តា​ខេត្ត​មួយចំនួន​ជា​បណ្តើរៗ​ហើយ​។​

​ការបញ្ជាក់​បែប​នេះ​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១​នេះ នៅក្នុង​ឱកាស​ដែល សម្តេច​បាន​អញ្ជើញ​ជា​អធិបតីភាព​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ (​ស៊ីណូ​វ៉ាក់​) ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា និង​គ្រួសារ​ជាង​៧០០​នាក់ ជា​លើកដំបូង នៅ​មន្ទី​ពេទ្យ​ព្រះ​កេតុ​មាលា​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់​យ៉ាង​ថា​៖ «​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា​ប្រមាណ​ជាង ៨​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស​នឹង​ធ្វើ​ជា​បន្តបន្ទាប់ ខណៈ​ថ្នាំ​បាន​ដឹក​ទៅ​ដល់​តាម​បណ្តា​ខេត្ត​មួយចំនួន​ជា​បណ្តើរៗ​ហើយ​នោះ ហើយ​ការផ្តល់​ការចាក់ ជូន​ដល់​អតីតយុទ្ធជន​ជា​អាទិភាព ដូច​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ដទៃទៀត​នោះ គឺ​ដោយសារតែ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អំពី​សុខមាលភាព​របស់​បង​ប្អូន​អតីតយុទ្ធជន ដែល​ពួកគាត់​បាន​ពលី​ជួយ​ជាតិ​មាតុភូមិ​ឱ្យមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រហូតដល់​សព្វថ្ងៃនេះ​»​។​

​បើ​តាម​សម្តេច​រដ្ឋមន្ត្រី​ការពារជាតិ បានឱ្យដឹងថា ដំណើរការ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា នៅ​ទូទាំង​ប្រទេស​២៥​រាជធានី​-​ខេត្ត គឺ​មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់​។​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ គឺ​ធ្វើ​នៅ​ទូទាំង​ប្រទេស ចាប់ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២១​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ថា ការប្រើ​ពាក្យ​យុទ្ធនាកា​រលើ​យុទ្ធនាការ​នេះ គឺ​ក្រើនរម្លឹក និង​លើកទឹកចិត្ត​ចាក់​វ៉ាក់សាំង​ដល់​អតីតយុទ្ធជន​នៅក្នុង រាជធានី​ភ្នំពេញ និង​នៅ​តាម​កន្លែង​មួយចំនួនទៀត​។ សម្តេច​ពិជ័យ​សេនា បាន​បន្តថា ការចាក់​វ៉ាក់សាំង​នេះ គឺ​ក្រសួង​ការពារជាតិ​បាន​យកចិត្តទុកដាក់​ណាស់ និង​បាន​ដាក់​ពាក្យស្លោក​មួយ​ថា «​មាន​វ៉ាក់សាំង​ហើយ គឺ​យើង​មិន​ឱ្យ​វ៉ាក់សាំង​ដេក​ស្ងៀម​ទេ គឺ​ឱ្យ​វ៉ាក់សាំង​ចូលទៅ​ទូលំទូលាយ​ទៅ​មនុស្ស​ទាំងឡាយ​ដើម្បី​ឱ្យ​វា​ជួយ​ការពារ​ជំងឺ​ដ៏​កាច​សាវ​ហាវ​នេះ​»​។​

​ប្រមុខ​ការពារជាតិ បានបញ្ជាក់​ថា អតីតយុទ្ធជន​នៅ​ទូទាំង​ប្រទេស​២៥​រាជធានី​-​ខេត្ត មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់ នៅពេល​នេះ​ចាប់ផ្តើម​ការចាក់​វ៉ាក់សាំង​ជូន​ដល់​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​អតីតយុទ្ធជន​នៅ​រាជធានី​ភ្នំពេញ ក្រុមគ្រូពេទ្យ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​បាន​ទទួល​ការអនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដល់​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​នៅតាម​បណ្តា​ខេត្ត​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​សម្តេច​ពិជ័យ​សេនា បាន​លើកឡើង​ថា ក្រសួង​ការពារជាតិ​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ប្រភេ​ស៊ីណូ​វ៉ាក់ ជូន​ដល់​បងប្អូន​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​នៅ​ទូទាំង​ប្រទេស​ឱ្យបាន​ទាន់​ពេលវេលា​។ កងកម្លាំង​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់​ត្រូវតែ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ការពារ​សុខភាព​ខ្លួនឯង​ការពារ​ក្រុមគ្រួសារ និង​សហគមន៍​។​

​ដោយឡែក​សម្រាប់​កងទ័ព​នៃ​កងយោធពល​ខេមរភូមិន្ទ ប្រមាណ​ជិត​១០០​ភាគរយ​ហើយ ដែល​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ នូវ​ដូសទី​១ និង​ប្រមាណ​ជិត ៨០​ភាគរយ បាន​ទទួល​ដូសទី​២ ខណៈ​ក្រុម​គ្រួសារ​របស់​ពួកគេ (​កងទ័ព​) បាន​កំពុង​ដំណើរការ​ជា​បន្ត​បន្ទាប់​រហូត​ដល់​សព្វ​ថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ