ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​គោលដៅ​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្នុង​ការបិទ​ការធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​

អភិបាលខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​គោលដៅ​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្នុង​ការបិទ​ការធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ នា​យប់​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១ លោកស្រី បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ និង​មាន​ការចូលរួម​ពី​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ចុះ​ត្រួតពិនិត្យ​តាម​គោលដៅ ក្នុង​ព្រំប្រទល់​ជាប់​ខេត្តបាត់ដំបង ក្នុង​គោលបំណង​ពង្រឹក​ការអនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ស្តី​ពី​ការបិទ​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ជា​បណ្តោះអាសន្ន រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​ចូល​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ ទៅ​ដល់​សហគមន៍​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្តតាម​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

​នៅ​ចំពោះមុខ​កងកម្លាំង​គ្រប់​គោលដៅ លោកស្រី​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​ខិតខំ​អនុវត្ត​វិធានការ​អប់រំ ណែនាំ ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ច្បាស់ នូវ​គោលបំណង នៃ​បទបញ្ជា ដែល​បាន​ដាក់ចេញ​នា​ពេល​ថ្មីៗ​នេះ និង​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​បង្ការ ទប់ស្កាត់ កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូចជា​វិធានការ (៣​កុំ​, ៣​ការពារ​) របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​គោលដៅ ដែល​ខេត្ត​ប៉ៃលិន បានដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ មាន​ចំនួន ៦​សំខាន់ៗ រួមមាន ៖ ១. ផ្លូវជាតិ​លេខ​៥៩(​ព្រំប្រទល់​អូរ​សួស្តី​) ២. ព្រំប្រទល់​អូរ​ដំបង​-​សំឡូត ៣. ព្រំប្រទល់​ភូមិ​ភ្នំ​កុយ​-​កំរៀង​(​បាត់ដំបង​) ៤.​ព្រំប្រទល់​ភូមិ​ដី​ស​-​ស្រុក​ប​វេល ៥.​ព្រំប្រទល់​ឡាក់​១៨-​កំរៀង​(​បាត់ដំបង​) ៦.​ព្រំប្រទល់​ភូមិ​អូរ​ចិត​ប្រាំ​-​ស្រុក​រតនមណ្ឌល​(​បាត់ដំបង​) ។​

Filed in: ព័ត៌មានជាតិ