ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​!

​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អំពាវនាវ​ហើយ​អំពាវនាវ​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​កូវី​ដ​-១៩ បើ​មិន​ចាំបាច់​កុំ​ចេញពីផ្ទះ ការជួប​ជុំរៀប​មង្គល​ការ ឡើងផ្ទះ និង​បុណ្យទាន សូម​ពន្យារ​ពេល​សិន និង​សូម​បន្ត​ចូលរួម​ជាមួយ​វិធានការ ៣​ការពារ ៣​កុំ នេះ​ឲ្យបាន​ល្អ​ប្រសើរ​។​



ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ ដោយ​អនុវត្ត​តាម​ការណែនាំ​ចង្អុលបង្ហាញ​របស់លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​គោរព​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ទៅកាន់​សមាជិក​ក្រោម​ឱវាទ​ទាំងអស់​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា កុំ​ថា​ឡើយ​យើង​ជា​កងកម្លាំង បើ​ទោះបី​យើង​ជា​ពលរដ្ឋ​សាមញ្ញ ក៏​ត្រូវ​ចូលរួម​ឲ្យ​សកម្ម ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ បង្កា ទប់ស្កាត់ ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

ដូច្នេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវតែ​បន្ត​ចូលរួម​ជាមួយ​ស្ថាប័ន​ចម្រុះ​គ្រប់​ប្រភេទ ក្នុងការ​ដាស់តឿន​ក្រើនរំលឹក និង​ជួយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ អនុវត្ត​នូវ​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​បន្ត​ចូលរួម ប្រចាំការ ការពារ ត្រួតពិនិត្យ និង​ត្រៀម​អន្តរាគមន៍ នៅ​តាម​ទីតាំង ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ឆ្លងកូវី​ដ​-១៩ (COVID-19) ក្នុង​រាជធានី​ភ្នំពេញ មាន​ជាង​100​ទីតាំង ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។​
​វិធានការ​៣​ការពារ រួមមាន ៖
1.​ពាក់​មាស់​
2.​លាងដៃ​
3.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ ឡើងទៅ ឲ្យបាន​គ្រប់​គ្នា​និង​គ្រប់​ទីកន្លែង​។​

សម្តេច​បញ្ជាក់ថា ចំណុច​បី​ការពារ​នេះ​សំខាន់​ខ្លាំងណាស់​ធ្វើ​ដូច្នេះ​ទើប​អាច​យកឈ្នះ​លើ​ជំងឺ​កូវី​ដ​-១៩ បាន​ដោយ​ជោគជ័យ​។​
​វិធានការ​៣​កុំ​រួមមាន ៖
1.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក​
2.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​
3.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​គៀក​ស្មា​គ្នា កុំ​អោប​គ្នា​ជាដើម​
​ព្រម​ជាមួយ​គ្នា​នេះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​សុំ​ការយោគយល់​ពី​ប្រជាជន​នៅតាម​បណ្តា​ខេត្ត បើសិនជា​អាច​ពន្យា​ពេល​ក្នុងការ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ សូម​ពន្យា​សិន ដើម្បី​ទុក​ឱកាស​ឲ្យ​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ហា​ជៀសវាង​ការកកស្ទះ​ចរាច​រណ៍​ដែល​នេះ​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​នៃ​ការចំលង​ពី​គ្នា​ទៅវិញទៅមក​ផងដែរ ចំពោះ​អ្នក​នៅ​ទីក្រុង​ភ្នំពេញ បើ​មិន​ចាំបាច់​ទេ​សូម​មេត្តា​កំចេញម​កក្រៅ​ផ្ទះ សូម​រួម​គ្នា​បង្ការ​ទប់ស្កាត់​កូវី​ដ​-១៩ ទាំងអស់គ្នា​។​​

 

Filed in: ព័ត៌មានជាតិ