ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​លោកជំទាវ ឱ វណ្ណឌី​ន ÷ បើ​ចង់ឱ្យ​វ៉ាក់ស៊ាំង​មាន ប្រសិទ្ធភាព​ត្រូវ​តម​រឿង ២ យ៉ាង​នេះ​មុន​

​លោកជំទាវ ឱ វណ្ណឌី​ន ÷ បើ​ចង់ឱ្យ​វ៉ាក់ស៊ាំង​មាន ប្រសិទ្ធភាព​ត្រូវ​តម​រឿង ២ យ៉ាង​នេះ​មុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នេះ​បើ​តាម​ការបញ្ជាក់​របស់ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ ពាក្យ​ក្រសួងសុខាភិបាល បាន​ប្រាប់​ពី​តំណម​ដែល​អ្នក​ចាក់​វ៉ា​ក់ សាំង​ត្រូវ​តម​ប្រសិន​បើ​ចង់ឱ្យ​វ៉ាក់ស៊ាំង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោកជំទាវ ឱ វណ្ណឌី​ន ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស មានប្រសាសន៍ថា ចំពោះ​ដំណម​ដែល​ត្រូវ​តម​មុន​និង​ក្រោយ ពេល​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ មាន​ពីរ​ចំណុច គឺ​សុរា និង​គ្រឿង​ហិល​។ លោកជំទាវ​បញ្ជាក់ថា ការ​តម​បាន​ចំណុច​ទាំងអស់នេះ​គឺ ដើម្បី​ទុក​ពេល​ឱ្យ​សរីរាង្គ​របស់​យើង​ឆ្លើយតប​ជាមួយនឹង​វ៉ាក់សាំង និង​ទុក​ពេល​ឱ្យ​វ៉ាក់សាំង​ធ្វើ​ការងារ​នៅ ក្នុង​សរីរាង្គ​របស់​យើង ដើម្បី​បង្កើត​បាន​នូវ​អង្គ​បដិបក្ខ​សម្រាប់​ប្រឆាំង​ជាមួយ​នឹង​កូវី​ដ​-១៩​។​

« និយាយ​អំពី​សំណួរ​ជា​ច្រើន​ដែល​ថា​ក្រោយ​ចាក់​ហើយ​តើ​ត្រូវ​តម​អ្វី​? អាហ្នឹង​ខ្ញុំ​ទទួលបាន​ច្រើន​ណាស់ ខ្ញុំ​សូម​ជម្រាបជូន​ថា ក្រៅពី​សុរា ព្រោះ​សុរា​ដាច់ខាត​ហើយ មុន​ចាក់​ពីរ​បី​ថ្ងៃ​ក៏​ត្រូវ​តម​នៅពេល​ចាក់​រហូត​ដល់​ដូសទី​២ ក៏​ត្រូវ​តម ក្រោយ​ចាក់​ដូសទី​២ ក៏​ត្រូវ​តម​យ៉ាងតិច​ពី​២​សប្តាហ៍​ទៅ​៣ សប្តាហ៍​ទៀត​ដើម្បី​ទុក​ពេល​ឱ្យ​សរីរាង្គ​របស់​យើង​ឆ្លើយតប​ជាមួយនឹង​វ៉ាក់សាំង ទុកពេល​ឱ្យ​វ៉ាក់សាំង​ធ្វើ​ការងារ​នៅក្នុង​សរីរាង្គ​របស់​យើង ដើម្បី​បង្កើត​បាន​នូវ​អង្គ​បដិបក្ខ​សម្រាប់​ប្រឆាំង​ជាមួយ​នឹង​កូវី​ដ​-១៩ ពីព្រោះ​ស្រា​នេះ​ចូល​ទៅ​យើង​ដឹង​ហើយ​ទាំងអស់​គ្នា​អ្វី​ក៏​សាប​ដែរ​ដាក់​ចូល​ទៅ​គឺ​សាប​ទាំង អស់ ។​

​ចំណុច​ទី​២​គ្រឿង​ហិល នេះ​ការណែនាំ​កន្លង​មក​ហិល​តិចតួច គឺ​មិន​មាន​បញ្ហា​អ្វី​ទេ​តែ​កុំ​ឱ្យ​ហិល​ខ្លាំង ចឹង​សូមមេត្តា​បន្ថយ​ហូប​តិចៗ​នៅក្នុង​អំឡុង​ពេល​ទុកពេល​ឱ្យ​សរីរាង្គ​របស់​យើង​ទទួលយក​ហើយ​ឆ្លើយ តប​ទៅ​នឹង​វ៉ាក់សាំង​នេះ​ឱ្យបាន​ល្អ​ប្រសើរ ។​

​ដោយឡែក បញ្ហា​តម​គ្រឿង​សមុទ្រ​វិញ​ចំពោះ​តែ​អ្នក​ដែល​មាន​បញ្ហា​ប្រតិកម្ម ទៅ​នឹង​គ្រឿង​សមុទ្រ​ទេ ពី​ព្រោះ​អ្នកខ្លះ​គាត់​អត់​ដែល​ទទួល ទាន​ទៅលើ​គ្រឿង​សមុទ្រ​អញ្ចឹង បើ​គាត់​ចាក់​វ៉ាក់សាំង​ហើយ​គាត់​ទៅ​ទទួលទាន​គ្រឿង​សមុទ្រ​អញ្ចឹង​ធ្វើឱ្យ​គាត់​ប្រតិកម្ម​ហើយ​ដល់​ពេល​ប្រតិកម្ម មិន​ថា​មក​ពី​គ្រឿង​សមុទ្រ គាត់​ថា​មក​ពី​វ៉ាក់សាំង អ៊ីចឹង​ចាំបាច់​អ្នក​ដែល​ដឹង​ខ្លួន​ថា​មាន​អា​ឡែក​ស៊ី​ជា​មួយ​គ្រឿង​សមុទ្រ ក្រោយ​ចាក់​វ៉ាក់សាំង​ហើយ គឺ​ត្រូវ​តម ពីព្រោះ​វា​អាច​ជា​បញ្ហា​មួយ ដែល​ធ្វើឱ្យ​មាន​ការភាន់ច្រឡំ​ទៅលើ​បញ្ហា​នេះហើយ ក៏​អាច​ប៉ះពាល់​ទៅលើ​សុខភាព​របស់​គាត់​ដែរ​ប្រសិនបើ​អា​ឡែក​ស៊ី​នេះ​វា​កើត​ឡើង​ដោយសារ​គ្រឿង​សមុទ្រ អញ្ចឹង​ខ្ញុំ​បញ្ជាក់ថា អ្នក​ដែល​តម​គ្រឿង​សមុទ្រ​នេះ​សម្រាប់​អ្នក​ដែល​មាន​ប្រតិកម្ម​ជា​មួយ​គ្រឿង​សមុទ្រ​ទេ​»​។​

 

Filed in: ព័ត៌មានជាតិ