ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

អភិបាល​ខណ្ខដូនពេញ បាន​បន្ត​ដឹកនាំ​ចុះ​អនុវត្ត វិធានកា​រ​រដ្ធបាល​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ នៅក្នុង​ភូមិសាស្ដ្រ​

អភិបាល​ខណ្ខដូនពេញ បាន​បន្ត​ដឹកនាំ​ចុះ​អនុវត្ត វិធានកា​រ​រដ្ធបាល​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ នៅក្នុង​ភូមិសាស្ដ្រ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ថ្ងៃ​អង្គារ ៩ រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណ​:​អភិបាលខណ្ឌ​ដូនពេញ បាន​បន្ត​ដឹកនាំ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​អនុវត្ត វិធានការ រដ្ឋបាល​បណ្តោះអាសន្ន ដេ​ី​ម្បី​ទប់ស្កាត់នៃ​ការរីករា​លដាល​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ នៅ​បណ្តោយ មហាវិថី​ព្រះ​នរោត្តម ដើម្បី​ត្រួតពិនិត្យ យានជំនិះ​គ្រប់​ប្រភេទ និង ត្រួតពិនិត្យ លិខិតអនុញ្ញាត ។

​ទន្ទឹមគ្នានេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​ក៏​បាន​រៀបចំ​ក្រុម​ល្បាត​ចំនួន​០១​ក្រុម​ទៀត​ដែល​ដឹកនាំ​ដោយ​លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរងខណ្ឌ ល្បាត​ត្រួតពិនិត្យ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ ក្នុង​ចន្លោះ ២​ម៉ោង​ម្តង រហូតដល់​ម៉ោង ០៥:០០​នាទី​ទៀបភ្លឺ និង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​សង្កាត់​ទាំង​១១ ក៏​បាន​ម្ចាស់ការ​រៀងៗ​ខ្លួន ដោយ​បន្ត​ចុះ​ល្បាត​និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន អនុវត្ត​តាម​ការជូន​ដំណឹង​របស់​អាជ្ញាធរ អោយបាន​ម៉ឺងម៉ាត់​បំផុត​។​

​ជា​លទ្ធផល : ត្រួតពិនិត្យ រថយន្ត​បាន​ចំនួន ១០​គ្រឿង ម៉ូតូ​ចំនួន​១៤០​គ្រឿង មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ និង​បាន​អនុញ្ញាត​អោយ​ពួកគាត់ ធ្វើដំណើរ​បន្ត ។​

Filed in: ព័ត៌មានជាតិ