ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ធ្វើ​ពិធី​បួងសួង​សុំ​សេចក្តីសុខ នៅ​អាស្រម​រូបសំណាក​លោកយាយ​យ៉ាត​

ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ធ្វើ​ពិធី​បួងសួង​សុំ​សេចក្តីសុខ នៅ​អាស្រម​រូបសំណាក​លោកយាយ​យ៉ាត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២១ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ បាន​អញ្ជើញ​ធ្វើ​ពិធី​បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន និង​ថ្វាយ​គ្រឿង​ដង្វាយ ភ្លេងពិណពាទ្យ របាំ​ជូនពរ និង​របាំ​ក្ងោក ដល់​រូបសំណាក​លោកយាយ​យ៉ាត ទៅ​តាម​គន្លង​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេចព្រះ​វនរ័ត​កិត្តិ​បណ្ឌិត ណ​យ ច្រឹក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​តាម​ជួយ​បីបាច់​ថែរក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ឱ្យ​ទទួលបាន​
​សេចក្តីសុខ​សប្បាយ និង​ជោគជ័យ​គ្រប់​ភារកិច្ច ជាពិសេស​ជៀស​ចេញ​ឱ្យ​ផុត​ពី​ជំងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា​។​

​ពិធី​នេះ​ប្រារព្ធ​ឡើង​នៅ​អាស្រម​លោកយាយ​យ៉ាត ក្បែរ​ជើងភ្នំ​យ៉ាត ជាប់​ផ្លូវជាតិ​លេខ ៥៧ ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណ ២​គីឡូម៉ែត្រ​។​

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បានឲ្យដឹងថា ការធ្វើ​ពិធី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​នាពេលនេះ គឺ​ចង់​បាន​ពរ​ជ័យ​ពី​លោកយាយ​យ៉ាត ដែល​មាន​បារមី​ថែរក្សា​លើ​ទឹកដី​ត្បូង​ពេជ្រ សូម​តាម​ជួយ​បីបាច់​ថែរក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន និង​ប្រទេសជាតិ​ឱ្យ​ជៀសផុត​ពី​គ្រោះធម្មជាតិ​នានា និង​ជំងឺ​ដង្កាត់​ផ្សេងៗ ជាពិសេស​ជៀស​ចេញ​ឱ្យ​ផុត​ពី​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​ឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស និង​នៅ​ទូ​ទាំង​សកលលោក​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ បើទោះបីជា​ខេត្ត​ប៉ៃលិន ពុំទាន់​មាន​ករណី​ជម្ងឺ​កូវី​ដ​-១៩ ផ្ទុះ​ឆ្លង​ចូល​សហគមន៍ ក៏ពិតមែន តែ​ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត លោកជំទាវ បាន ស្រីមុំ បាន​អំពាវនាវ​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ និង​ជំងឺឆ្លង​ផ្សេងៗ ដោយ​អនុវត្ត​នូវ​វិធានការ “៣​ការពារ ៣​កុំ​” របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​វិធានការ​នានា របស់​ក្រសួង​សុខាភិបាល​។​

​សូមបញ្ជាក់​ថា​៖ រូបសំណាក​ធំ​របស់​លោកយាយ​យ៉ាត ដែល​ស្ថិត​នៅក្នុង​អាស្រម ក្បែរ​ជើងភ្នំ​យ៉ាតនេះ ត្រូវបាន​កសាងឡើង​នៅក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​២០១១ គឺ​ចំណាយ​ថវិកា​ផ្ទាល់​របស់​ឯកឧត្តម​នា​យ​ឧត្តមសេនីយ៍ អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ ដោយ​ធ្វើ​ពី​ថ្មភក់​នៅ​ខេត្ត​កំពង់ធំ មាន​កម្ពស់ ៣,៨០​ម៉ែត្រ បល្ល័ង្ក​ទំហំ​ប្រវែង ២,៤០​ម៉ែត្រការ៉េ និង​មាន​ទម្ងន់​សរុប ៣២​តោន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ