ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ដ​ចូលរួម​អនុវត្ត​វិធានការ​បំរាម​គោចរ និង​ល្បាត​ការពារ​សន្តិសុខ ក្នុង​រាជធានី​ភ្នំពេញ

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ដ​ចូលរួម​អនុវត្ត​វិធានការ​បំរាម​គោចរ និង​ល្បាត​ការពារ​សន្តិសុខ ក្នុង​រាជធានី​ភ្នំពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នា​យប់​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ដ​ចូលរួម​សហការ​អនុវត្ត​សេចក្តីសម្រេច របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី វិធានការ​បំរាម​គោចរ​ចាប់ពី​ម៉ោង ៨៖០០​យប់ រហូតដល់ ម៉ោង ៥៖០០​ភ្លឺ ចំនួន​២៦​គោលដៅ និង​ល្បាត​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​។​

​បំរាម​គោចរ ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រយៈពេល ១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២១​តទៅ ដែលជា​វិធានការ​រដ្ឋបាល​ថ្មី​មួយ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​សម្រាប់​អ្នក​ដែល​មិន​គោរព​តាម​បំរាម​គោចរ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងកម្លាំង​ប្រដាប់អាវុធ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ដកហូត​មធ្យោបាយ​ធ្វើដំណើរ​។​

​បន្ទាប់​ដកហូត​មធ្យោបាយ​ហើយ​នោះ ម្ចាស់​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ នៅក្នុង​ផ្ទះ​រៀងៗ​ខ្លូន​។ នៅពេល​ធ្វើ​ចត្តា​ឡី​ស័ក អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តាមដាន​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ ក្នុងករណី​ការអនុវត្ត​មិន​ត្រឹមត្រូវ តាម​ការណែនាំ​ទេនោះ នឹង​អនុវត្ត​នូវ​ការផាកពិន័យ​តាម​ច្បាប់​តែ​ម្ដង​។​

​ដោយឡែក បុគ្គល​ដែល​បម្រើ​ការងារ​នៅ​ស្ថាប័នរដ្ឋ និង​ឯកជន ដែល​ចេញពី​ធ្វើការ​ក្រោយ​ម៉ោង​៨​យប់ ស្ថិត​ក្នុង​បំរាម​គោចរ​ដែល​បាន​ដាក់​ចេញ​នេះ គឺ​ត្រូវមាន​លិខិតបញ្ជាក់​ពី​ប្រធាន​អង្គភាព ឬ​ក្រុមហ៊ុន និង​តម្រូវ​ឲ្យ​ពាក់​កាតជាប់ខ្លួន​ជានិច្ចពេល​ធ្វើដំណើរ​។ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ត្រូវ​ធ្វើ​ដំណើរ​បន្ទាន់​ភ្លាមៗ មិន​អាច​ខាត​បាន ត្រូវ​ផ្ដល់​ដំណឹង​ជា​មុន​ដល់​ចៅសង្កាត់ ឬ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​ចៅសង្កាត់ ឬ​អាជ្ញាធរ​មូលដ្ឋាន ងាយស្រួល​ប្រាប់​ទៅ​តាម​គោលដៅ​ត្រួតពិនិត្យ​នៅ​តាម​ដងផ្លូវ ទើប​អាច​ធ្វើបាន​ដោយ​គ្មាន​ការហាមឃាត់​។​

​មួយវិញទៀត ក្នុង​ករណី​ប្រជាពលរដ្ឋ​ត្រូវការ​ធ្វើ​ដំណើរ​ពេលយប់ ក្នុង​ម៉ោង​ដែល​ត្រូវ​ហាមឃាត់ (​មិន​បន្ទាន់​តែ​មាន​កំណត់​វេលា​ច្បាស់លាស់​) ត្រូវសុំ​លិខិតបញ្ជាក់ និង​មាន​វាយ​ត្រា​ពី​ចៅសង្កាត់ ឬ​អាជ្ញាធរ​មូលដ្ឋាន ដោយ​ប្រាប់​អំពី​មូលហេតុ និង​គោលបំណង នៃ​ការធ្វើ​ដំណើរ ដើម្បី​បង្ហាញ​ជូន​សមត្ថកិច្ច​នៅ​តាម​គោលដៅ​ត្រួតពិនិត្យ​៕

Filed in: ព័ត៌មានជាតិ