ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ (Tablet) ៦៨​គ្រឿង ជូន​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​សម្រាប់​បញ្ចូល​ទិន្នន័យ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវី​ដ​១៩

​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ (Tablet) ៦៨​គ្រឿង ជូន​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​សម្រាប់​បញ្ចូល​ទិន្នន័យ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០២១​នេះ បានប្រគល់​កុំព្យូទ័រ​យួរ​ដៃ (Tablet) ចំនួន ៦៨​គ្រឿង ជូន​ដល់​ក្រុមគ្រូពេទ្យ ដែល​មាន​លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ជា​តំណាង ដើម្បី​ប្រើប្រាស់​សម្រាប់​ការងារ​បញ្ចូល​ទិន្នន័យ​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ នៅ​រាជធានី​ភ្នំពេញ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា កុំព្យូទ័រ​យួរដៃ​ទាំង ៦៨​គ្រឿង ដែល​ប្រគល់​ជូន​ក្រុមគ្រូពេទ្យ គឺ​សម្រាប់​បម្រើ​ការងារ​បញ្ចូល​ទិន្នន័យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ទាំង ៣៤​កន្លែង ទូទាំង​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ដដែល​បានបញ្ជាក​ថា ព្យូទ័រ​យួរដៃ​ទាំងនេះ គឺ​ប្រគល់ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ១៤ គ្រឿង ក្រុមគ្រូពេទ្យ​ស្ម័គ្រ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ១៤​គ្រឿង និង​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ៤០​គ្រឿង​។​

​គួរបញ្ជាក់​ថា ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​នេះ លោក ឃួ​ង ស្រេង បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ដោយ​បាន​ប្រគល់​ម៉ាស អា​កុល ជែល ម៉ាស៊ីន​វាស់​កម្ដៅ ស្បៀងអាហារ​ជូន​ទៅ​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ កងកម្លាំង​មាន​សមត្ថកិច្ច និង​ផ្សារ​ទាំង ២៥ នៅក្នុង​រាជធានី​ភ្នំពេញ ជា​ច្រើនលើក​ច្រើនសា​រួចមកហើយ ជាមួយ​នឹង​ការណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ បន្ត​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ទាំងអស់គ្នា ពិសេស​គឺ​ការអនុវត្ត​ឱ្យបាន​វិធានការ ៣​ការពារ ៣​កុំ ជាដើម​៕

Filed in: ព័ត៌មានជាតិ