ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​១២​នាក់​នៅ​ខេត្ត​កែប ត្រូវបាន​ទទួល​ការឧបត្ថម្ភ​អំណោយ​ពី​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​

​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​១២​នាក់​នៅ​ខេត្ត​កែប ត្រូវបាន​ទទួល​ការឧបត្ថម្ភ​អំណោយ​ពី​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក ចំនួន​១២​នាក់ នៅផ្ទះ​គ្រូបង្រៀន​ខេត្ត​កែប ត្រូវបាន​ទទួល​ការឧបត្ថម្ភ​សម្ភារៈ​ជា​គ្រឿងឧបភោគ បរិភោគ របស់​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២១ តាមរយៈ លោក ងួន ច័ន្ទ​សុជាតា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​សហភាព​សហព័ន្ឬ​យុវជន​កម្ពុជា​ខេត្ត​កែប​។​

​លោក ងួន ច័ន្ទ​សុជាតា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប​បានឲ្យដឹងថា គ្រឿងឧបភោគ​បរិភោគ​ដែលជា​អំណោយ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សម្រាប់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១២​នាក់ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក្ត​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក្ត​ផ្ទះ​គ្រូបង្រៀន​ខេត្ត​កែប និង​កងកម្លាំង​ដែល​កំពុង​ប្រចាំការ​នៅ​ទីនោះ​ផងដែរ ដោយ​ម្នាក់ៗ​ទទួលបាន មី​ម៉ា​ម៉ា​១​កេះ ត្រីខ​១០​កំប៉ុង ទឹក​ផ្លែឈើ​(Yeo’s)១​កេះ ទឹក​សុទ្ធ​១​កេះ ទឹកត្រី​១​ដប ម៉ាស់​១​ប្រអប់ និង​សាប៊ូ​២​ដុំ​។​

​ជាមួយគ្នានេះ លោក ងួន ច័ន្ទ​សុជាតា បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ធ្វើ​ចត្តា​ឡីស័​កនៅ​ទីនេះ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្លួន​នូវ​វិធានកា​រ​សុខាភិបាល ជាពិសេស​វិធានការណ៍ “៣​ការពារ និង ៣​កុំ​”​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ