ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

រដ្ឋបាល​ខណ្ឌដូនពេញ អនុវត្តតាម​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យកឈ្នះ​លើ​ជម្ងឺ​កូវី​ត​-១៩

រដ្ឋបាល​ខណ្ឌដូនពេញ អនុវត្តតាម​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​យកឈ្នះ​លើ​ជម្ងឺ​កូវី​ត​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​យប់​ថ្ងៃ​សុក្រ ៥​រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ខណ្ឌ​ដូនពេញ បន្ត​ចុះ​ផ្សព្វផ្សាយ សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ ស្តីពី​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន រយៈពេល​២​សប្តាហ៍ គិតពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ ខណ្ឌដូនពេញ នៃ រាជធានី​ភ្នំពេញ មេត្តា​ចូលរួម​អនុវត្ត​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​យើង ៕

Filed in: ព័ត៌មានជាតិ