ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាល​រាជធានី​ភ្នំពេញ ផ្តល់​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ ទឹក​ថ្នាំ និង​ថវិកា​ដល់​ខណ្ឌ​ទាំង​១៤ ដើម្បី​ធ្វើ​សកម្មភាព បង្ការ និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩

​អភិបាល​រាជធានី​ភ្នំពេញ ផ្តល់​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ ទឹក​ថ្នាំ និង​ថវិកា​ដល់​ខណ្ឌ​ទាំង​១៤ ដើម្បី​ធ្វើ​សកម្មភាព បង្ការ និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍ ២០​កុម្ភៈ​» លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការបង្កា និង​ទប់ស្កាត់​ជំងឺ​នេះ ដោយ​បាន​ដាក់ចេញ​ជា​វិធានការ និង​ការណែនាំ​ជាច្រើន ជាមួយនឹង​ការ​ឧបត្ថម​ជា​ឧបករណ៍ សម្ភារៈ ស្បៀងអាហារ និង​ថវិកា ដើម្បី​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ឱ្យបាន​ល្អ​ប្រសើរ ពិសេស​បញ្ចប់​ឱ្យបាន​លឿន​។​

​ជាក់ស្តែង​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២១​នេះ លោក ឃួ​ង ស្រេង បាន​ផ្តល់​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ទឹក​ថ្នាំ ព្រម​ទាំង​ថវិកា​មួយចំនួន​ជូន​ដល់​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​សកម្មភាព ក្នុង​ការបង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍ ២០​កុម្ភៈ​» នេះ​។​

​បើ​តាម​លោក កែ ពន្លក នាយករង​រដ្ឋបាល​រាជធានី បានឱ្យដឹង នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១​នេះ ថា លោក ឃួ​ង ស្រេង បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ សុខមាលភាព​ប្រជាពលរដ្ឋ ពិសេស​ទប់ស្កាត់​ឱ្យបាន​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅថ្ងៃនេះ លោក​បាន​ផ្តល់ជូន​នូវ​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ថវិកា​មួយចំនួន​ជូន​ដល់ ១៤​ខណ្ឌ ដោយ​ក្នុង ១​ខណ្ឌ​ទទួលបាន​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន ៣​គ្រឿង ជាមួយ​ទឹក​ថ្នាំ និង​ថវិកា ចំនួន ១០​លាន​រៀល ដើម្បី​ជួយ​សម្រាល​ការចំណាយ​ដល់​អាជ្ញាធរ​ខណ្ឌ ក្នុង​ការចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍ ២០​កុម្ភៈ​» នេះ​។​

​គួរបញ្ជាក់​ថា កន្លងមកនេះ លោក ឃួ​ង ស្រេង តែង​បាន​ប្រគល់​ម៉ាស អាល់​កុល ជែល ម៉ាស៊ីន​វាស់​កំដៅ ស្បៀងអាហារ ជូន​ទៅ​ខណ្ឌ​ទាំង​១៤ កងកម្លាំង​មាន​សមត្ថកិច្ច និង​ផ្សារ​ទាំង​២៥ នៅក្នុង​រាជធានី ជា​ច្រើនលើក​ច្រើនសារ​រួចមកហើយ ជាមួយ​និង​ការណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ធ្វើការ​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ទាំងអស់គ្នា ពិសេស​គឺ​ការអនុវត្ត​អោយបាន​វិធានការ «៣​កុំ និង ៣​ការពារ​»៕

Filed in: ព័ត៌មានជាតិ