ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​អភិបាលខណ្ឌ​ដូនពេញ បាន​ចុះ​ពិនិត្យ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ covid-19 ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នៅ​មន្ទីរពេទ្យបង្អែក​ចតុមុខ​

​អភិបាលខណ្ឌ​ដូនពេញ បាន​ចុះ​ពិនិត្យ​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ covid-19 ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នៅ​មន្ទីរពេទ្យបង្អែក​ចតុមុខ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃ​ពុធ ៣​រោច ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៨:៣០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ និង សម្រួល​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​មាន​អាយុ ៦០​ឆ្នាំ​ឡើង ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ នៅ​មន្ទីរពេទ្យបង្អែក​ចតុមុខ ។​

​ក្នុង​ការចុះពិនិត្យ​នេះ លោក អភិបាល បាន​មានប្រសាសន៍​ណែនាំ​សម្របសម្រួល​ឲ្យ ប្រជាពលរដ្ឋ ជាពិសេស លោកតា​លោកយាយ អ៊ុំ​ពូ​មីង ដែល​បាន​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង​នាពេលនេះ អនុវត្ត​តាម​ការណែនាំ ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​វិធានការ​ការពារ​របស់​ក្រសួង​សុខាភិបាល ដោយ​រក្សា​គម្លាត និង​លាងដៃ​ជាមួយ​អាល់កុល ឬ សាប៊ូ អោយបាន​ញឹកញាប់ និង ស្តាប់​តាម​ការណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​រួមគ្នា​ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ covid-19 និង សូម​ជូនពរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ទាំងអស់​ជៀសផុត​អំពី​ជំងឺ​Covid-19 ទាំងអស់គ្នា​ ៕

Filed in: ព័ត៌មានជាតិ