(ភ្នំពេញ)៖ឆ្លើយតបបញ្ហាប្រឈមចំពោះមុខ និង ដើម្បីរួមចំណែក ក្នុងការការពារ ទប់ស្កាត់ ជម្ងឺ Covid-19 ក្រោយកិច្ចប្រជុំ គណៈអភិបាលខណ្ឌដូនពេញ តាមប្រព័ន្ធកម្មវិធី (Zoom meeting ) នៅថ្ងៃអង្គារ ២ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី ល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបាន ប្រគល់ ម៉ាស់ ចំនួន ១៣,០០០ម៉ាស់ និង អាល់កុល ចំនួន ១៣កាន់ ស្មើរនឹង ៣៩០លីត្រ ជូនដល់សង្កាត់ទាំង១១ ខណ្ឌដូនពេញ ដើម្បីប្រើប្រាស់ លើកិច្ចការងារប្រចាំថ្ងៃ និង សម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានប្រើប្រាស់ផងដែរ៕