ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

ឯកឧត្តម​ជាវ តា​យ​អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​និង​សួរសុខទុក្ខ​កងកម្លាំង​ប្រចាំការ​ប៉ុស្តិ៍ ត្រួតពិនិត្យ​ដងផ្លូវ​ជាតិ​លេខ​៣ ព្រំប្រទល់​ខេត្ត​ខេត្ត​កំពត​និង​ខេត្ត​ព្រះសីហនុ​

ឯកឧត្តម​ជាវ តា​យ​អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​និង​សួរសុខទុក្ខ​កងកម្លាំង​ប្រចាំការ​ប៉ុស្តិ៍ ត្រួតពិនិត្យ​ដងផ្លូវ​ជាតិ​លេខ​៣ ព្រំប្រទល់​ខេត្ត​ខេត្ត​កំពត​និង​ខេត្ត​ព្រះសីហនុ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​មួយ​ចំនួន​ក្នុង​ខេត្ត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព និង​សួរសុខទុក្ខ​កងកម្លាំង​សមត្ថកិច្ច​ឈរជើង​ប្រចាំការ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ លើ​ដងផ្លូវ​ជាតិ​លេខ​៣ នៅ​ចំនុច​ផ្សារ​ត្រពាំងរ​ពៅ​ស្ថិតនៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ព្រំប្រទល់​ស្រុក​ព្រៃនប់
​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពត​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​កោតសរសើរ​ដល់​កងកម្លាំង​ទាំងអស់​គ្រប់​ផ្នែក​គ្រប់​ថ្នាក់ ពិសេស​ក្រុមការងារ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ទឹកឈូ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត បំពេញ​តួនាទី​ភារកិច្ច ក្នុង​ការត្រួតពិនិត្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​ព្រះសីហនុ​មកកាន់​ខេត្ត​កំពត មាន​លក្ខណៈ​ល្អប្រសើរ តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន ក៏ដូចជា​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​និង​ក្រសួងមហាផ្ទៃ ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​ឯកឧត្តម ជាវ តា​យ ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ឃុំ ស្រុក និង​កងកម្លាំង​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ឲ្យបាន​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​នូវ​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​ផ្លូវជាតិ​លេខ​៣ និង​ចំណុច​ផ្សេងទៀត រវាង​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពត គឺ​មិន​អនុញ្ញាត​ឱ្យ​ធ្វើការ​ចល័ត​ចេញ​ចូល​នៅ​ក្នុង​កាលៈទេសៈ​នេះឡើយ ចំពោះ​ការធ្វើ​ដំណើរ​ដែល​មិន​មាន​ការចាំបាច់​។

​ដោយឡែក​ចំពោះ​រថយន្ត​ដឹកទំនិញ រថយន្ត​សង្គ្រោះ និង​ករណី​បន្ទាន់​ចាំបាច់​ផ្សេងៗ​គឺ​ត្រូវបាន​អនុញ្ញាត ដោយ​តម្រូវ​ឱ្យមាន​ការត្រួតពិនិត្យ​ហ្មត់ចត់ ព្រមទាំង​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។ ការ​រឹតបណ្តឹង​ការ​ចេញ​ចូល​នេះ ដើម្បី​ការពារ​សុខមាលភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ កុំឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដល់​ក្រុមគ្រួសារ និង​សហគមន៍ ព្រោះ​ជំងឺ​នេះ បាន​នឹង​បន្ត​ឆ្លង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​នៅ​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ឱ្យបាន​ខ្ជាប់ខ្ជួន​ទើប​យើង​អាច​ជៀសផុត​ពី​ជំងឺ​កូ​វីដ​ទាំងអស់គ្នា​។

​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ ត្រូវ​យកចិត្តទុកដាក់ ចូលរួម​អនុវត្ត​ឲ្យបាន​ជា​ប្រចាំ​នូវ​វិធានការ​សុខាភិបាល ពិសេស​សេចក្ដីអំពាវនាវ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ពី​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ គឺ​៣​ការពារ និង​៣​កុំ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ប្រគល់​ជូន​នូវ​ម៉ាស់​ចំនួន ២០០០​ម៉ាស ទឹក​អាកុល​៦០​លីត្រ និង​ជូន​ថវិកា​ដល់​រដ្ឋបាល​ស្រុក​១​លាន​រៀល កងកម្លាំង​នគរបាល​អាវុធហត្ថ​និង​ប្រជា​ការពារ​សរុប​ចំនួន ៥៥ នាក់​ក្នុង​ម្នាក់​៥ ម៉ឺន​រៀល​។​

​ឯកឧត្តម​ក៏​បាន​បន្ត​ចុះ​ជួប​ជាមួយ​ក្រុម​ការងា​របាញ់​ថ្នាំ​សម្លាប់​មេរោគ​ក្នុង​ផ្សារ​និង​អាជីវករ​ផ្សារ​ត្រពាំងរ​ពៅ ស្វែងយល់​ពី​ស្ថានភាព​ជាក់ស្ដែង​ការប្រកប​អាជីវកម្ម​ក្នុងស្ថានភាព​វិបត្តិ​ជំងឺ​កូវី​ដ​១៩​ផងដែរ ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ