ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​ប៉ៃលិន និង​អ្នកតំណាងរាស្ត្រ បន្ត​ដឹកនាំ​ក្រុមការងារ ក្រុមគ្រូពេទ្យ ចុះសួរសុខទុក្ខ និង​ផ្តល់​ស្បៀងអាហារ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ខ្នង​ផ្ទះ​

​អភិបាលខេត្ត​ប៉ៃលិន និង​អ្នកតំណាងរាស្ត្រ បន្ត​ដឹកនាំ​ក្រុមការងារ ក្រុមគ្រូពេទ្យ ចុះសួរសុខទុក្ខ និង​ផ្តល់​ស្បៀងអាហារ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ចត្តា​ឡី​ស័កតាម​ខ្នង​ផ្ទះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយចំនួន ស្នាក់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​មកពី​តាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្ត​កណ្តាល ពោធិ៍សាត់ និង រាជធានី​ភ្នំពេញ​ជាដើម ខណ​:​ពេល​ដែល​ខេត្ត​មួយចំនួន​កំពុងតែ​មាន​ករណី​ផ្ទុះឡើង នៃ​ជម្ងឺ​កូវី​ដ​-១៩ គួរឱ្យ​ព្រួយបារម្ភ ចំពោះ​សុវត្ថិភាព ។ ទើប​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ណែនាំ​ឱ្យ​ពួកគាត់ ធ្វើ​ចត្តា​ឡីស័​កក្នុងផ្ទះ​មួយរយ​:​ពេល​សិន (១៤​ថ្ងៃ​) នៅ​ដាច់​ដោយឡែក​ពី​ក្រុម​គ្រួសារ ដើម្បី​រក្សា​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍ ។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២១ លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អ្នកតំណាងរាស្ត្រ អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន នាំយក​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ចត្កា​ឡី​ស័ក​ក្នុង​ផ្ទះ​តាម​ភូមិ​នានា ទូទាំង​ខេត្ត​ចំនួន​៤៨​គ្រួសារ ។

​លោកជំទាវ​បាន​មានប្រសាសន៍​លើកឡើង​ដឹងថា បន្ទាប់​ពី​ទទួលបាន​ការណែនាំ​យ៉ាង​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ឱ្យ​អាជ្ញាធរ​ខេត្ត​ទាំងអស់ ជាពិសេស ខេត្ត​ដែល​នៅជាប់​នឹង​ព្រំដែន ត្រូវ​មើល​ការខុសត្រូវ ចំពោះ​ពលករ និង​ជនបរទេស ដែល​បាន​ធ្វើដំណើរ​មកពី​ខេត្ត រាជធានី ដែល​កំពុង​ជួប​ហានិភ័យ និង​បាន​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដែល​ប្រឈម​នឹង​ការឆ្លង​ជម្ងឺ​កូវី​ដ​-១៩ ទើប​អាជ្ញាធរ​ខេត្ត បាន​ដាក់​ឱ្យ​ពួកគាត់ ធ្វើ​ចត្តា​ឡីស័​ក​មួយ​រយ​:​ពេល​សិន ។

​លោកជំទាវ​អភិបាលខេត្ត ក៏​បាន​ណែនាំ​បន្តទៀតថា ការ​ផ្តល់​ស្បៀង​ជា​គ្រឿងឧបភោគ​បរិភោគ ដល់​ប្រជា​ពល រដ្ឋ​កំពុង​ធ្វើ​ចត្តា​ឡី​ស័កទាំង​៤៨​គ្រួសារ​ខាងលើ គឺជា​ប្រជាពលរដ្ឋ ដែល​ផ្លាស់​ប្តូរ​ទីលំនៅ​មក​ពី​តាម​បណ្តា​ខេត្ត​នានា ខណ​:​ពេល​ស្នាក់នៅ​ធ្វើ​ចត្តា​ឡី​ស័​កតាម​ផ្ទះ​របស់​ខ្លួន ក្នុង​ខេត្ត​ប៉ៃលិន ។ ទន្ទឹម​នឹង​ការផ្តល់​ស្បៀង​នោះដែរ លោកជំទាវ​អភិបាលខេត្ត ក៏​បាន​ឆ្លៀតឱកាស​ណែនាំ​បន្ថែម​ទៀត ឱ្យ​ពួក​គាត់​យល់​ដឹង​កាន់តែច្បាស់ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ។ ទោះបីជា​ស្ថិត​នៅក្នុង​កាល​:​ទេស​:​ណាក៏ដោយ សម្តេច​តែងតែ​គិតគូរ យកចិត្តទុកដាក់ ដល់​បងប្អូន​ប្រជាបលរដ្ឋ ព្រោះ​នេះ​គឺជា​ទឹកចិត្ត​ខ្មែរ​ស្រឡាញ់​ខ្មែរ ជួយ​គ្នា​ក្នុង​គ្រា​លំបាក ហើយ​យើង​នឹង​អត់ធ្មត់​ជាមួយ​គ្នា​បន្ត​ទៀត ។ លើសពីនេះ លោកជំទាវ​អភិបាលខេត្ត ណែនាំ​មិន​ត្រូវឱ្យ​ប្រជាពលរដ្ឋ ដែល​កំពុង​ស្នាក់នៅ​ធ្វើ​ចត្តា​ឡី​ស័ក ដើរហើរ​ចេញពីផ្ទះ​ខ្លួន ដែល​ក្រុម​ការងារ​បាន​ហ៊ុ​ព័ទ្ធខ្សែ​ក្រហម​ជុំវិញ ដោយ​គ្មាន​ការអនុញ្ញាត​នោះឡើយ ។ ម្យ៉ាងវិញទៀត បើសិនជា​ស្រឡាញ់​ខ្លួនឯង ស្រឡាញ់​ក្រុមគ្រួសារ និង​ស្រឡាញ់​សង្គមជាតិ ត្រូវតែ​ចូលរួម​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​មូលដ្ឋាន ហើយ​បើសិនជា​នៅតែ​រឹង​ចចេស អាច​នឹង​មាន​ការឆ្លង​ជម្ងឺ​ក្នុង​សហគម៍ ជាក់​ជា​មិនខានឡើយ ។

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ធ្វើ​ចត្តា​ឡី​ស័កតាម​ផ្ទះ​ទាំង​៤៨​គ្រួសារ ក្នុងនោះ​មាន​ស្បៀងអាហារ ដែល​លោក​ជំទាវ​អភិបាល​ខេត្ត​ចុះ​ចែកជូន​ដល់​គ្រួសារ​នីមួយៗ មានដូចជា ៖ អង្ករ មី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ និង​ត្រីខ និង​ថវិកា​មួយចំនួន​ផង​ដែរ ។​

Filed in: ព័ត៌មានជាតិ