ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ កម្លាំង​ឈរជើង​តាម មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះ​ត្រួតពិនិត្យ កម្លាំង​ឈរជើង​តាម មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​កម្លាំង​ឈរជើង​តាម មណ្ឌល​ចត្តា​ឡី​ស័ក និង​មណ្ឌល​សម្រាក​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន​០៣​ទីតាំង​ផ្សេងគ្នា គឺ​នៅ​ទីតាំង​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ទីតាំង​សណ្ឋាគារ The Great Duke អតីត​សណ្ឋាគារ អាំងទ័រ​កុងទីណង់តាល់ និង​ទីតាំង​ដែល​កម្លាំង​អាវុធហត្ថ​ឈរជើង​ត្រៀម​អន្តរាគមន៍ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​បាន​ចុះ​ត្រួតពិនិត្យ​ជំរុំ​ជម្រក​ដែល​ដំឡើង​ត្រៀម​ទុក​សម្រាប់​កម្លាំង​ឈរជើង​នៅ​ទីនោះ បាន​ស្នាក់នៅ​ដើម្បី​ធ្វើ​ការផ្លាស់​វេន​គ្នា​ប្រចាំការ​២៤​ម៉ោង លើ ២៤​ម៉ោង ដោយ​ចែក​ជា​បី​វេន​ការពារ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បង្ការ ទប់ស្កាត់ ចំពោះ​អ្នក​ចង់​គេចវេស​មិន​ព្រម​ធ្វើ​ចត្តា​ឡី​ស័ក ឬ​រត់គេច​ចេញពី​កន្លែង​ព្យាបាល និង​ត្រួតពិនិត្យ​រាល់ អាហារ រឺ សម្ភារៈ ផ្សេងៗ របស់​សាច់ញាតិ​ដែល​បាន​ផ្ញើ​ដល់​អ្នកជំងឺ ផងដែរ​។​

​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ក្រើនរំលឹក​ដល់​កម្លាំង​ឈរជើង​ទាំងអស់ឲ្យ​មាន​ការប្រុ​ង​ប្រយ័ត្ន​ខ្ពស់​បំផុត​ក្នុង​ពេល​បំពេញការងារ ក៏ដូចជា​ចុះ​ប្រតិបត្តិការ​បង្ក្រាប បុគ្គល​ព្យាយាម​គេចវេស ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក និង កន្លែង​សម្រាក​ព្យាបាល ព្រមទាំង មិន​ព្រម​ស្តាប់​បង្គាប់​គ្រូពេទ្យ ជាដើម ទាំងនេះ​ជា​បញ្ហា​ប្រឈម​ខ្ពស់ ដែល​ទាមទារ​ឲ្យមាន​ការហ្វឹកហ្វឺន​ត្រៀមលក្ខ​ណៈ​ទុកជាមុន ដើម្បី​អនុវត្ត​ការងារ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​កាយវិកា​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាពេលនេះ គឺ​ជា​គុណធម៌​មួយ​របស់​មេ​បញ្ជាការ ដែល​តែងតែ​យកចិត្ត ទុកដាក់ ឈឺឆ្អាល​ពី​ទុក្ខ​ធុរៈ និង​លើកទឹកចិត្ត​ចំពោះ​កូនចៅ​ក្រោម​ឱវាទ​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ