ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​សមត្ថកិច្ច​នគរបាល​ប្រតិបត្តិការ បង្ក្រាប​ករណី កែច្នៃ​តម្លើង ជួសជុល កាន់កាប់ នឹង​ចែកចាយ (​អាវុធ​កែច្នៃ​បាញ់​គ្រាប់​បា​ដាង​)

​សមត្ថកិច្ច​នគរបាល​ប្រតិបត្តិការ បង្ក្រាប​ករណី កែច្នៃ​តម្លើង ជួសជុល កាន់កាប់ នឹង​ចែកចាយ (​អាវុធ​កែច្នៃ​បាញ់​គ្រាប់​បា​ដាង​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បាត់ដំបង ៖ នៅ​ថ្ងៃ​ទី ២៥ ខែ មីនា ឆ្នាំ ២០២១ វេលា​ម៉ោង ១៧:៣២ នាទី នៅ​ចំណុច​ក្រុមទី ១៤ ភូមិ​អូរ​តាញា ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ រួម​នឹង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាណន់ ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី កែច្នៃ​ត​ម្លេីង ជួសជុល កាន់កាប់ នឹង​ចែកចាយ ( អាវុធ​កែច្នៃ​បាញ់​គ្រាប់​បា​ដាង ) ០១ ករណី និង​បាន​ធ្វេី​ការនាំខ្លួន​ជនសង្ស័យ​ចំនួន ០៤ នាក់ មកកាន់​ស្នងការដ្ឋាន ។

1- ឈ្មោះ សាន រក្សា ហៅ ប្រុស អាយុ ២៦ ឆ្នាំ​
2- ឈ្មោះ ឡឹង លេង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ
3- ឈឿង សុភក្ត្រ័ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ
4- ឈ្មោះ នៅ ណា ហៅ ជ្រូក ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនសង្ស័យ ចំនួន ០៤ នាក់​ខាងលើ​មាន​ទីលំនៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។

វត្ថុតាង​ដកហូត​រួមមាន ៖
– កាំភ្លើង​កែច្នៃ បាញ់​គ្រាប់​បា​ដាង ចំនួន ០៥ ដេ​ី​ម
– ដង​ឈេ​ី​កែច្នៃ​ធ្វេី​ស្វ័យកាំភ្លើង ចំនួន ០២ ដេ​ី​ម​
– កាំបិត​កែច្នៃ ចំនួន ០១ ដេ​ី​ម​
– ពូថៅ ចំនួន ០១
– គ្រាប់ បា​ដាង​ចំនួន ០២ កំប៉ុង
– ទូរស័ព្ទដៃ ម៉ាក Realme ពណ៌​ខៀវ ០១ គ្រឿង
– កាបូប​ស្ពាយ ពណ៌ កាហ្វេ ចំនួន ០១
– អាវ​ប៉ា​រ៉ា ដៃ​វៃ​ង ចំនួន ០១
– ម៉ូតូ​ចំនួន ០៣ គ្រឿង

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ សាន រក្សា ហៅ ប្រុស បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​បាន​កែច្នៃ​តម្លើង ( អាវុធ​កែច្នៃ​បាញ់​គ្រាប់​បា​ដាង ) បាន​ចំនួន ០៧ ដើម កន្លងមក ហើយក៏​បាន​លក់ ទៅ​អោយ​អ្នក​ស្គាល់​គ្នា​នៅ​ភ្នំពេញ​បាន​ចំនួន ០៣ ដើម​ផង​ដែរ ។

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ការបង្ក្រាប​សកម្មភាព​បង្ក្រាប​ភាពអនាធិបតេយ្យ​នេះ គឺ​អនុវត្ត​តាម​ការណែនាំ បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ៕

Filed in: ព័ត៌មានជាតិ