ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អភិបាលខេត្ត​កែប ណែនាំ​ដល់​មន្ត្រី​គ្រប់​ជំនាញ ឲ្យ​បន្ត​សហការ ក្នុង​យុទ្ធនាការ​បង្ការ ការពារ​ជំងឺ​កូវី​ដ ១៩ ឲ្យបាន​ផុលផុស​

​អភិបាលខេត្ត​កែប ណែនាំ​ដល់​មន្ត្រី​គ្រប់​ជំនាញ ឲ្យ​បន្ត​សហការ ក្នុង​យុទ្ធនាការ​បង្ការ ការពារ​ជំងឺ​កូវី​ដ ១៩ ឲ្យបាន​ផុលផុស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ ដើម្បី​បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ ១៩ កុំឲ្យ​រីក​រាលដាល​នៅតាម​សហគមន៍ អភិបាលខេត្ត​កែប បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់​ជំនាញ ឲ្យ​បន្ត​សហការ បង្ការ ការពារ កុំឲ្យ​ជំងឺដ៏​កាច​សាហាវ​នេះ រីក​រាលដាល​ក្នុង​ដែន​សហគមន៍​របស់​យើង​ឲ្យសោះ​។​

​ថ្លែង​នៅក្នុង​ឱកាស​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ក្រុង ស្រុក កងម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព និង​មន្ត្រី​បុគ្គលិក​សុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ថ្វី​ត្បិត​កាលពី​ប៉ុន្មាន​ថ្ងៃមុន ខេត្ត​កែប​មាន​ស្ត្រី​អាយុ​៣៤​ឆ្នាំ​ម្នាក់​មក​ពី​ខេត្ត​ព្រះសីហនុ មាន​វិជ្ជ​មានកូ​វីដ​១៩ ប៉ុន្តែ​អ្នកពាក់ព័ន្ធ​៥​នាក់​ទៀត ក្រោយពី​ធ្វើ​តេស្ត​លើក​ទី​១ លទ្ធផល​គឺ​សុទ្ធតែ​អវិជ្ជមាន​ទាំងអស់​។​

​ឯកឧត្តម​អភិបាលខេត្ត​កែប បាន​បន្ថែមទៀតថា ដូច្នេះ​ដើម្បី​បង្ការ ការពារ កុំឲ្យ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ នៅក្នុង​សហគមន៍​និមួយៗ ចាំបាច់​មន្ត្រី​គ្រប់​ជំនាញ​ត្រូវ​តែ​សហការគ្នា បន្ត​ធ្វើ​ការផ្សាយ​រាល់​វិធានការ​ចាំបាច់​ទាំងឡាយ ពិសេស​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ ១៩ និង​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល និង​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច តេ​ជោ ហ៊ុន សែន ដែល​ជា​វិធានការ​ដ៏​សំខាន់ គឺ​”៣​ការពារ ៣​កុំ​”​។​

​សូម​ជម្រាប​ដែរ​ថា បន្ទាប់​ពី​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ រដ្ឋបាល​ខេត្ត​កែប បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ ធ្វើ​ផ្សព្វផ្សាយ​និង​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​ដាក់​រនាំង​ដើម្បី​ត្រួតពិនិត្យ វាស់​កម្តៅ លាង​សម្អាត​ដៃ នឹង​អាកុល ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដោយ​ការត្រួតពិនិត្យ​នេះ​បាន​អនុវត្ត​ឡើង​លើ​២៤​ម៉ោង ដែលមាន​៣​គោលដៅ រួមមាន​៖ គោលដៅ​ក្រុងកែប ចំណុច​មុខ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយា​វង្ស​(​ផ្លូវជាតិ​លេខ​៣៣) និង​គោលដៅ​ស្រុក​ដំណាក់​ចង្អើរ មាន​២​កន្លែង គឺ​ត្រង់​ចំណុច រោងចក្រ​ពូ​ចិន​(​ផ្លូវជាតិ​លេខ​៣៣) និង​ចំណុច​ស្ពានដែក (​ផ្លូវជាតិ​លេខ​១៣៣២)​។​

​ជាមួយគ្នា​នេះ​បន្ទាប់ពី​សំណេះសំណាល សួរសុខទុក្ខ ដល់​កម្លាំង​ចម្រុះ នៅ​តាម​គោលដៅ​និមួយៗ​រួចមក រដ្ឋបាល​ខេត្ត​កែប បាន​ពាំនាំ​នូវ​អំណោយ​របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងនោះ​មាន​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ សម្រាប់​បង្ការ ការពារ​ជំងឺ​កូវី​ដ ១៩ មាន​ម៉ាស់ ជែល អា​កុល អង្ករ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ