ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ពេល​នេះ​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​-១៩ ស៊ីណូ​វ៉ាក់ (Sinovac) ចំនួន ១.៥​លាន​ដូស​ទៀតហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង

​ពេល​នេះ​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​-១៩ ស៊ីណូ​វ៉ាក់ (Sinovac) ចំនួន ១.៥​លាន​ដូស​ទៀតហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​យើង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​មីនា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​កូវី​ដ​-១៩ ស៊ីណូ​វ៉ាក់ (Sinovac) របស់​ចិន​ចំនួន ១.៥​លាន​ដូស បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។ នេះ​គឺជា​ការបញ្ជា​ទិញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើន​ការចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​។

​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​កូវី​ដ​-១៩ នា​ព្រឹក​មិញ​នេះ ដោយ​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភាគី​ចិន​តំណាង​ដោយ​ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​មាន​ការចូលរួម​ពី​មន្ត្រី​នៃ​ក្រសួង​សុខាភិបាល​ផងដែរ​។

​វ៉ាក់សាំង Sinovac ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Sinovac Biotech មានតម្លៃ​១០​ដុល្លារ​ក្នុង​១​ដូស​។ វា​មាន​លក្ខខណ្ឌ​ប្រើប្រាស់ និង​ប្រសិទ្ធភាព​មិន​ខុសប្លែក​ពី​វ៉ាក់សាំង ស៉ីណូ​ហ្វាម (Sinopharm) នោះទេ ហើយ​ជីវិត​វ៉ាក់សាំង​ថ្មី​នេះ អាច​ប្រើប្រាស់​បាន​ក្នុង​រយៈពេល​៣៦​ខែ ប៉ុន្តែ​ក្រុមហ៊ុន​ណែនាំ​ឱ្យ​ចាក់​ក្នុង​រយៈពេល​៦​ខែ ដើម្បី​កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព​។​

​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ចរចា​ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ប្រភេទ Sinovac ប្រមាណ​៤​លាន​ដូស​បន្ថែមទៀត ពី​ភាគី​ចិន ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​តាម​ផែនការ​។ រាជរដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​រហូត​ដល់​ជាង ១០​លាន​នាក់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ឡើងវិញ​។

​ដើម្បី​សម្រេច​ផែនការ​នេះ កម្ពុជា​បាន​ដាក់ចេញ​ផែនការ និង​កំពុង​ស្វះស្វែង​រក​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​តាមរយៈ​ប្រទេស​ជា​មិត្ត និង​តាមរយៈ​យន្តការខូ​វ៉ាក់ (Covax)​។ ក្រៅពី​វ៉ាក់សាំង Sinovac ដែល​ទើប​មកដល់ ១.៥​លាន​ដូសនេះ តាម​ការគ្រោងទុក​វ៉ាក់សាំង​ស៊ីណូ​ហ្វាម (Sinopharm)​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ចំនួន​៧០​ម៉ឺន​ដូ​សទៀត (៣០​ម៉ឺន​ដូស​សម្រាប់​ក្រសួង​ការពារជាតិ និង​៤០​ម៉ឺន​ដូស សម្រាប់​ក្រសួង​សុខាភិបាល​) នឹង​មកដល់​កម្ពុជា នាពេល​ខាងមុខ​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ