ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ក្រសួង​កសិកម្ម ខេត្ត​ឧត្តរមានជ័យ​គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង ១១ ដែល​ទទួលបាន​គម្រោង​ស្តីពី “​ការធានា​សន្តិសុខ​ស្បៀង តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប ជា​លក្ខណ​គ្រួសារ​

​ក្រសួង​កសិកម្ម ខេត្ត​ឧត្តរមានជ័យ​គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង ១១ ដែល​ទទួលបាន​គម្រោង​ស្តីពី “​ការធានា​សន្តិសុខ​ស្បៀង តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប ជា​លក្ខណ​គ្រួសារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) យោង​តាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ នឹង​នេសាទ ខេត្ត​ឧត្តរមានជ័យ​គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង ១១ ដែល​ទទួលបាន​គម្រោង​ស្តីពី​“​ការធានា​សន្តិសុខ​ស្បៀង តាមរយ​:​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប ជា​លក្ខណ​គ្រួសារ​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស​សមស្រប សាមញ្ញ ដោយ​ប្រើ​រយ​:​ពេល​ខ្លី ចំណាយ​ដើមទុន​តិច ទទួលបាន​ផល​ច្រើន រក្សាបាន​នូវ​ស្ថានភាព​ជីវភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩” របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​រាយការណ៍​អំពី​បច្ចុប្បន្នភាព​អំពី​សមិទ្ធផល​របស់​គម្រោង​ជូន​ឯកឧត្តម​រដ្ឋម​ន្ត្រី​ជ្រាបថា​៖ នៅ​ទូទាំង​ខេត្ត​មាន​កសិករ​ចំនួន ១០៥ គ្រួសារ​បាន​ទទួល​ផល​ពី​គម្រោង ក្នុងនោះ ៧៥​គ្រួសារ ចិញ្ចឹម​ត្រី​អណ្តែង និង ៣០ គ្រួសារ ចិញ្ចឹម​កង្កែប​។​

​បច្ចុប្បន្ន​សម្រាប់​កសិក​រ​ចិញ្ចឹម​ត្រី​អណ្តែង​នៅ​បន្ត​ចិញ្ចឹម ៣០​គ្រួសារ និង​កង្កែប​មាន ១០​គ្រួសារ ក្រៅពីនោះ គាត់​បាន​ផ្អាក​ចិញ្ចឹម​បណ្តោះអាសន្ន ដោយ​ជាប់រវល់​ប្រមូល​ផល​ស្រូវប្រាំង ដំឡូង​មី និង​ផលដំណាំ​ផ្សេងៗ​ទៀត​។​

​ដោយសារ​ការចិញ្ចឹម​ទាំង​ត្រី និង​កង្កែប​ងាយ​ចិញ្ចឹម ឆាប់​បាន​ផល ចំណាយ​ទុន​តិច មាន​ទីផ្សារ (​ត្រី​តម្លៃ ៦០០០​រ​/​គ​.​ក្រ និង​កង្កែប ១០ ០០០​រ​/​គ​.​ក្រ​) និង​ជា​ពិសេស​សម្រាប់​ដោះស្រាយ​ម្ហូបអាហារ​ប្រចាំ​ថ្ងៃ​ផង​នោះ ពួកគាត់​នឹង​ចាប់ ផ្តើម​ចិញ្ចឹម​ឡើងវិញ បន្ទាប់​ពី​ទំនេរ​ដៃ​ក្រោយពេល​ប្រមូល​ផល​ដំណាំ​រួច​។​

​ក្រៅ​ពី​កសិក​រទាំង ១០៥​គ្រួសារ​នោះ មាន​កសិករ​ជាច្រើន​បាន​ចាប់អារម្មណ៍​ធ្វើការ​ចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​ផងដែរ ជាពិសេស​កង​យុទ្ធ​ពល​ខេ​មរ​ភូមិ​មិន្ទ​នៅ​តាម​តំបន់​ឈរជើង​។ ជាក់ស្តែង កូន​ត្រី​អណ្តែង​ចំនួន ១៤០ ០០០​កូន ត្រូវបាន​ស្ថានីយ​កសិកម្ម​គោក​រំដួល​របស់​មន្ទីរ​កសិកម្ម​ខេត្ត បាន​លក់​ជូន​អតិថិជន ចំពោះ​កង្កែប​កំពុង​រង់ចាំ​ត្រៀម​បង្កាត់​ពូជ​នា​រដូវរ​ស្សាខា​ង មុខ​។ តាមរយៈ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា ASPIRE មន្ទីរ​បាន​រៀបចំ​ជា ៣ បណ្តុំ​ក្នុងនោះ អាជីវកម្ម​ត្រី​អណ្តែង ២ បណ្តុំ​មាន​សមាជិក ៩៨​គ្រួសារ ដែល​គ្រួសារ​នី​មួយៗ​ទទួលបាន​ចំណី ២​កា​រ៉ុង តង់ ៤x៦ កូន​ត្រី​អណ្តែង ៥០០​ក្បាល និង​កសិករ​គំរូ ២​រូប​ជា​អ្នក​បង្កាត់ និង​ភ្ញាស់​ត្រី ដែល​ពួក​គាត់​ម្នាក់ៗ​ទទួលបាន​ថវិកា​សម្រាប់​រៀបចំ​រោង តង់ និង​ឧបករណ៍​បង្កាត់ គិត​ជា​ទឹកប្រាក់​សរុប​ចំនួន ៤ ០០០ ០០០​រៀល​។ ដោយឡែក អ្នក​ចិញ្ចឹម​បង្កង​មាន ១​បណ្តុំ មាន​សមាជិក ៤៦​គ្រួសារ ទទួលបាន តង់ ម៉ូទ័​រ និង​មេ​-​បា​ពូជ ២​គូរ និង​កសិករ​គំរូ ១​រូប​ជា​អ្នក​បង្កាត់ ភ្ញាស់ ទទួលបាន​ថវិកា ២ ៨០០ ០០០ សម្រាប់ធ្វើ រោង អាង និង​ឧបករណ៍​បង្កាត់​។ កន្លង​មក​មន្ទីរ​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ចូលរួម​វគ្គ​បណ្តុះ បណ្តាល​បច្ចេកទេស​បង្កាត់ពូជ​ត្រី​អណ្តែង ត្រី​ប្រា ត្រី​ឆ្ពិន ត្រី​ទី​ឡា​ព្យា និង កង្កែប បន្ថែម​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​។ បច្ចុប្បន្ន ពួកគាត់​មាន​សមត្ថភាព​បង្កាត់​ត្រី​អណ្តែង កូនកាត់ អាហ្វ្រិក ដោយ​ជោគជ័យ ហើយ​ជា​ទិសដៅ​បន្ត នឹង​ខិតខំ​បង្កាត់​ត្រី​ឆ្ពិន ត្រី​កន្ធរ ដើម្បី​ធានា​ការផ្គត់ផ្គង់​កូន​ត្រី ហើយ​ជំរុញ​រៀបចំ​ខ្សែ​ច្រវាក់​ផលិតកម្ម​វារីវប្បកម្ម ធានា​ការផ្គត់ផ្គង់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ពង្រីក​សមត្ថភាព​ការចិញ្ចឹម​បន្តទៀត​សំដៅ​ជំរុញ​ការផលិត​ដើម្បី​នាំ​ចេញ​ក្រៅ​ខេត្ត​។​

​ទាក់ទង​នឹង​សកម្មភាព​នាំ​ចេញ​កសិផល មន្ទីរ​ក៏​បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាប​ផងដែរ ថា គិត​មក​ត្រឹម​ថ្ងៃទី​២៥ ខែ​មីនា​នេះ មាន​កសិផល​សំខាន់ៗ​ជាអាទិ៍​៖ ស្រូវ​ចំនួន ១៩ ៩៩៣​តោន និង​គ្រាប់ស្វាយចន្ទី ៦ ២០០​តោន បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម និង​រោង​ម៉ាស៊ីន​ក្នុងស្រុក ។ ដោយឡែក ដំឡូង​មី​ស្រស់ ១៤ ៥៦៨​តោន ចំណិត​ដំឡូង​មី​ក្រៀម ១១០ ៦៨៤​តោន និង​ស្វាយកែវ​រមៀត ៤ ៥០០​តោន ត្រូវបាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​។​

Filed in: ព័ត៌មានជាតិ