ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

កម្លាំង​អាវុធហត្ថ​បង្ក្រាប​គ្រឿងញៀន ជាង ៥​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់​!

កម្លាំង​អាវុធហត្ថ​បង្ក្រាប​គ្រឿងញៀន ជាង ៥​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

តាកែវ​៖ បន្ទាប់ពី​បាន​ទទួល​បទបញ្ជា​លោក​ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តតាកែវ នៅវេលា​ម៉ោង ២២:២០​នាទី យប់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ លោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​សំរោង បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅត្រង់​ចំណុច​ភូមិពេ​ជ​ចង្វារ ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន ០១​នាក់ ឈ្មោះ ចែម គីម​ស្រ៊ុន ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ រស់នៅ​កន្លែងកើតហេតុ ដកហូត​វត្ថុតាង​ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​គ្រឿងញៀន​) បាន​ចំនួន ០១​កញ្ចប់ ទម្ងន់​២៥,៩១​ក្រាម និង​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​។​

​ក្រោយពី​ស្ដាប់​ចម្លើយ​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​ខ្លួន ជា​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ពី​នារី​ម្នាក់​នៅ​ម្ដុំ​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ដោយ​បាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តតាកែវ ធ្វើការ​ពន្លាត​ដែន​សមត្ថកិច្ច​ទៅ​រាជធានី​ភ្នំពេញ​ដឹកនាំ​បញ្ជា​រួម​ដោយ លោក វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង ទទួល​ផែន​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុង ដេប៉ូ ស្នងការរង​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក វរសេនីយ៍ទោ អ៊ួ​ង វីរៈ​រ័ត្ន​មុន្នី នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​បាន​ការអនុញ្ញាតិ​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ចាប់បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ហេង ច្រឹប ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បន្ត​ទៅ​ឆែកឆេរ​ផ្ទះជួល​របស់​ជនសង្ស័យ​ឈ្មោះ​ហេង ច្រឹប នៅវេលា​ម៉ោង​១៥​និង​៤០​នាទី ដោយ​បាន​ចាប់យក​ក្រាម​ពណ៌​ស​ថ្លា​(ICE) (​ចំនួន​០៥​ដុំ​ធំ ០៥​កញ្ចប់​តូច​) ទម្ងន់​៥៤៩៨.៨២​ក្រាម (​ថ្នាំ​សុទ្ធ​), ម៉ូតូ​០១​គ្រឿង​, ស្លាក​លេខ​រថយន្ត​ចំនួន​០៦ ស្មើ​និង ០៣​រថយន្ត នៅ​ចំពោះមុខ​ជនសង្ស័យ​បាន​ទទួលស្គាល់​វត្ថុតាង​ខាងលើ​ពិត​ជា​របស់​ខ្លួន​ប្រាកដ​មែន​។​

​ជំនាញ​បាន​ធ្វើ​តេស្ត​បឋម​ចំពោះ​មុខ​ជនសង្ស័យ​លទ្ធផល​តេស្ត​មាន​ចេញ​ពណ៌​ត្នោត​លឿងទុំ​ដូច​មាន​ក្នុង​គីមី​ពិសោធន៍​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ការិយាល័យ​ជំនាញ អាវុធហត្ថ​ខេត្ត​តាកែវ បាន​ចាត់ការ​តាម​នីតិវិធី​។​

Filed in: ព័ត៌មានជាតិ