ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្រុមការងារ​យុវជន​សហភាព​សហព័ន្ធ​កម្ពុជា​ខេត្ត​ប៉ៃលិន​បន្ត​ចុះ​ផ្សព្វផ្សាយ​និង​ចែក​ម៉ាស់​អាល់កុល​និង​ជែល​ជូន​ដល់​ពលរដ្ឋ​នៅ​តាម​ទីប្រជុំជន​

ក្រុមការងារ​យុវជន​សហភាព​សហព័ន្ធ​កម្ពុជា​ខេត្ត​ប៉ៃលិន​បន្ត​ចុះ​ផ្សព្វផ្សាយ​និង​ចែក​ម៉ាស់​អាល់កុល​និង​ជែល​ជូន​ដល់​ពលរដ្ឋ​នៅ​តាម​ទីប្រជុំជន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​) ៖ ដើម្បី​ចូលរួម​អនុវត្តន៍​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល​ពិសេស​គឺ​អនុវត្តន៍ ៣​ការពារ ៣ កុំ ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វិដ​.១៩ ចូល​ក្នុង​សហគមន៍​យើង ។ ទើប​ក្រុមការងារ​យុវជន​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​ឯកឧត្តម​ហុក​សុផល​អនុប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត​និង​ជា​អភិបាលរង​ខេត្ត​ឯកឧត្តម​ហែម​រិទ្ធី​អភិបាលរង​ខេត្ត​ប្រធាន​មន្ទីរ​និង​ក្រុម​ការងារ​យុវជន​ស្ម័ក្រចិត្ត​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​ជាច្រើនរូប​ចូលរួម​ផង​ដែរ​។​

​ឯកឧត្តម ហុក សុផល បាន​ឲ្យ​ក្រុមអ្នកសារព័ត៌​មាន​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១​នេះ​ថា ដោយ​មាន​ការណែនាំ​ពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​ដើម្បី​ចូលរួម​ជា​មួយ​ជា​រដ្ឋាភិបាល ៣ កុំ​៣​ការពារ ទើប​ឲ្យ​ក្រុមការងារ​បាននាំម៉ា​ស់​អាល់កុល និង​ជែល​យកមកចែក​ជូនបង​ប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ការពារ​ជម្ងឺ​កូ​វិដ​.១៩​ចូក​ក្នុង​សហគមន៍​ក្នុង​ខេត្ត​ប៉ៃលិន​យើង​។​ហើយ​កន្លងមក​នៅ​ខេត្ត​ប៉ៃលិន​នេះ​ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម​ហ៊ុន​ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក លោកជំទាវ តែងតែ​ដឹកនាំ​ក្រុមយុវជន​ស​.​ស​.​យ​.​ក ទាំងអស់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ជម្ងឺ​កូ​វិដ​១៩ ដូចជា​ចុះជួយ​ពលករ​ចំណូលស្រុក ដែល​មកពី​ប្រទេស​ឲ្យ​ពួកគាត់​ទៅ​ធ្វើ​ចត្តា​ឡីស័​ក្ក​តាម​បណ្ឌម​ដែល​ខាង​ខេត្តកំណត់​ពិសេស​ក្រុមយុវជនស​.​ស​.​យ​.​ក​បាន​ទៅ​ចូលរួម​ជួយ​ធ្វើ​ម្ហូបអាហារ​ជូន​ដល់​បងប្អូន​ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​ក្ក​នៅក្នុង​មណ្ឌល​ផងដែរ ។ ការចុះ​ផ្សព្វផ្សាយ​នេះ​គឺ​ធ្វើឡើង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​ហើយ​ការផ្សព្វផ្សាយ​នេះ​ធ្វើ​រហូតដល់​ជម្ងឺ​នេះ​ផុតរលត់​ចេញពី​ប្រទេស​យើង​។​

​ជាមួយគ្នា ឯកឧត្តម​អភិបាលរង​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​អនុវត្តន៍​ឲ្យបាន​នូវ​វិធានកា​ររបស់​ក្រសួង​សុខាភិបាល​និង​ការ​ដាក់​ចេញ​របស់​ជា​រដ្ឋាភិបាល​គឺ ៣​ការពារ ៣​កុំ ដើម្បី​ការពារ​ខ្លួន​យើង​គ្រួសារ​យើង​និង​សង្គមជាតិ​ទាំងមូល​៕

Filed in: ព័ត៌មានជាតិ