ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួន​មេ​ល្បែង​ឆ្នោត​ខុស​ច្បាប់​ម្នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួន​មេ​ល្បែង​ឆ្នោត​ខុស​ច្បាប់​ម្នាក់ នៅ​ខណ្ឌ​ឫស្សីកែវ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សីកែវ បានសម្រេច​ឃាត់ខ្លួន​មេ​ល្បែង​មួយរូប និង​បិទ​ទីតាំង​បណ្ដោះអាសន្ន​មួយកន្លែង បន្ទាប់​ពី​ប្រតិបត្តិការ​ស្រាវជ្រាវ​រក​ឃើញ​លួច​បង្កប់​បើក​ល្បែង (​ឆ្នោត​វៀតណាម​) ខុសច្បាប់​។​

​បើ​តាម​ការបញ្ជាក់​របស់​លោក​អភិបាល​ខណ្ឌ​ឫស្សីកែវ ជា ពិសី និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចំពោះ​ការសម្រេច​ឃាត់ខ្លួន​មេ​ល្បែង​មួយ​រូប និង​បិទ​ទីតាំង​បណ្ដោះអាសន្ន​មួយ​កន្លែង​នេះ ដឹកនាំ​ផ្ទាល់​ដោយ​លោក លីន ញ៉ក់ អភិបាលរងខណ្ឌ និង​បាន​អនុវត្ត​ឡើង​ស្ថិត​នៅ​ចំណុច (​ផ្សារ​សាំ​ហា​ន់​) តូប​លេខ​B6 ផ្លូវ​លេខ​១០៥ ក្រុមទី​៥ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ។​

​លោក លីន ញ៉ក់ អភិបាលរង​ខណ្ឌ​ឫស្សីកែវ បញ្ជាក់ថា នៅក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​ល្បែង​ឆ្នោត​វៀតណាម​នេះ ក្រៅ​ពី​ឃាត់ខ្លួន​មេ​ល្បែង​ម្នាក់ ទៅ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព និង​បិទ​ទីតាំង​បណ្ដោះអាសន្ន​, កម្លាំង​អាជ្ញាធរ រក​ពុំ​ឃើញ​មាន​អ្នក​ចូល​ទៅ​ចាក់​ឆ្នោត​ឡើយ ដោយ​ដកហូត​បាន​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន រួមមាន​៖ តុ​, កៅអី​, ក្តា​ខៀន សំរាប់​កត់​លេខឆ្នោត និង​ស្លាក​ឡូហ្គោ​មួយចំនួន ដើម្បី​ទប់​រាល់​បទល្មើស​ចោរកម្ម​ផ្សេងៗ​៕

Filed in: ព័ត៌មានជាតិ