ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ពិនិត្យមើល​សណ្តាប់ធ្នាប់ ការសាងសង់​អគារ​ថ្មី​បន្ថែម នៅ​ផ្សារ​សាមគ្គី (​ផ្សារ​ប៉ា​ហ៊ី​)

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អញ្ជើញ​ពិនិត្យមើល​សណ្តាប់ធ្នាប់ ការសាងសង់​អគារ​ថ្មី​បន្ថែម នៅ​ផ្សារ​សាមគ្គី (​ផ្សារ​ប៉ា​ហ៊ី​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​អភិបាលរង​ខេត្ត អភិបាលក្រុង មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ បាន​អញ្ជើញ​ពិនិត្យមើល​សណ្តាប់ធ្នាប់ ការសាងសង់​អគារ​ថ្មី​បន្ថែម នៅ​ផ្សារ​សាមគ្គី (​ផ្សារ​ប៉ា​ហ៊ី​) ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល ដល់​បងប្អូន​អាជីវករ ក្នុង​ការប្រកប​អាជីវកម្ម​ប្រកប​ដោយ​របៀប​រៀបរយ មាន​សោភ័ណភាព​ល្អ ។​

​ក្នុងឱកាស​នោះ លោកជំទាវ បាន​ណែនាំ​ដល់​ប្រធាន​ផ្សារ អគារ​ដែល​នឹង​សាងសង់ ត្រូវ​មាន​គុណភាព​ល្អ មាន​សោភ័ណភាព​ទាក់ទាញ មាន​កន្លែង​ជ្រក​ម្លប់ មាន​ចំណត​រថយន្ត​ត្រឹមត្រូវ និង​មិន​ត្រូវ​យក​ភាស៊ី​ចំពោះ​បងប្អូន​ដែល​លក់ដូរ​បន្លែ ត្រី សាច់ តិចតួច​តាម​កញ្ច្រែង​ឡើយ ។ លោកជំទាវ ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​អាជីវករ​ទាំងអស់ ត្រូវ​រក្សា​អនាម័យ ទុកដាក់​សម្រាម​អោយបាន​ល្អ ពាក់​ម៉ាស់ និង​ឧស្សាហ៍​លាងដៃ​នឹង​សប៊ូ​ឬ​អាល់កុល​ពេល​កំពុង​លក់ដូរ និង​មិន​ត្រូវ​រំលោភ​ចំណីផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ​ឡើយ ៕

Filed in: ព័ត៌មានជាតិ