ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ចោរ​ជួប​ថ្ងៃ​ស៊យ​ប្រុង​កាច់​សោរ​ម៉ូតូ​ពលរដ្ឋ​ត្រូវ​គេ​ដេញ​ផ្អើល​រត់ចោល​ម៉ូតូ ១​គ្រឿង​

ចោរ​ជួប​ថ្ងៃ​ស៊យ​ប្រុង​កាច់​សោរ​ម៉ូតូ​ពលរដ្ឋ​ត្រូវ​គេ​ដេញ​ផ្អើល​រត់ចោល​ម៉ូតូ ១​គ្រឿង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សមត្ថកិច្ច​បាន​បង្ហើប​ឲ្យដឹងថា​÷ ករណី​ចោរ​ធ្វើ​សកម្មភាព​លួច​កាច់​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​នៅ​អំឡុង​វេលា​ម៉ោង ១:០០​នាទី​រំលង​អាធ្រាត​ថ្ងៃទី ២៤ ខែ​មីនា ឆ្នាំ ២០២១ ត្រង់​ចំណុច​សួនច្បារ ក្នុង​សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ប្រភព​ខាងលើ​បន្តថា​÷ មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ក្រុមចោរ​មាន​គ្នា​ចំនួន ២​នាក់​ជិះ​ម៉ូតូ​ចុះឡើងៗ រហូត​ស្ងាត់​បន្តិច​ក៏​បាន​ឈប់​ម៉ូតូ​ប្រមាណ​មួយសន្ទុះ​បាន​ចូល​កាច់​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អ្នក​ដើរលេង​យប់​ដូចគ្នា ប៉ុន្តែ​មិន​បាន​សម្រេច​ព្រោះ​តែ​ម្ចាស់​ឃើញ​ទាន់​ក៏​ស្រែក​ផ្អើល​ឆោឡោ​ឡើង​ហើយ​ក៏​នាំគ្នា​ដេញ​ចាប់​ប្រកៀក​ប្រកិត​រហូត​ទម្លាក់​ម៉ូតូ​ចោល​រត់​យក​តែ​រួចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​

​ម៉ូតូ​ដែល​ក្រុមចោរ​បន្សល់ទុក​នៅ​កន្លែង​កើតហេតុ​នេះ​មាន​ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ សេរី ២០១៥ មាន​ស្លាក​លេខ កំពង់ស្ពឺ ១H-០៦៤៦​។​

​បច្ចុប្បន្ន​ម៉ូតូ​ខាងលើ​ត្រូវ​បាន​រក្សាទុក​នៅ​អធិកា​នគរបាល​ក្រុង​បាត់ដំបង​៕

Filed in: ព័ត៌មានជាតិ