ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចុះសួរសុខទុក្ខ សំណេះសំណាល​និង​នាំយក​នូវ​អំណោយ​ចែកជូន​ដល់​គ្រួសា​អតីត​យុទ្ធជន​ចំនួន ១០ គ្រួសារ​

លោក​ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ចុះសួរសុខទុក្ខ សំណេះសំណាល​និង​នាំយក​នូវ​អំណោយ​ចែកជូន​ដល់​គ្រួសា​អតីត​យុទ្ធជន​ចំនួន ១០ គ្រួសារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ឧត្ដរមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ រួម​និង​សហការី បាន​ចុះ​សួរសុខទុក្ខ សំណេះសំណាល ប្រជាពលរដ្ឋ​និង​នាំយក​នូវ​អំណោយ​ចែកជូន​ដល់​គ្រួសា​អតីត​យុទ្ធជន​ចំនួន ១០ គ្រួសារ ដែលជា​គ្រួសារ​សម្ព័ន្ធមេត្រី​ភាពជា​មួយ​អង្គភាព​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ស្ថិតនៅ​ភូមិ បាក់​វែក ឃុំ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ២៥ គ​.​ក​, ទឹកស៊ីអ៊ីវ ១​យួរ​, ទឹកត្រី ១​យួរ​, ទឹក​សុទ្ធ ១ យួរ​, ត្រីខ ១​យួរ​, មី ១ កេស និង​ថវិកា ចំនួន ៣០,០០០​រៀល ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក​ស្នងការ ក៏​បាន​ណែនាំ​បន្ថែម ដល់​គ្រួសារ​អតីតយុទ្ធជន​ទាំង ១០​គ្រួសារ ឲ្យ​ផ្សព្វផ្សាយ​បន្ត ដល់​បងប្អូន​អតីតយុទ្ធជន​នៅក្នុង​ភូមិ អនុវត្ត​នូវ​វិធានការ​ការពារកូ​វីដ​១៩ របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ខ្ជាប់​ខ្លួន​ជានិច្ច​ផងដែរ ៕

Filed in: ព័ត៌មានជាតិ