ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ជនបរទេស​ម្នាក់ រឹងទទឹង​មិន​ព្រម​ផ្តល់​សំណាក តាម​ការស្នើសុំ​របស់​គ្រូពេទ្យ ត្រូវ​កម្លាំង គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ខំ​នាំ​ទៅកាន់​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​!

​ជនបរទេស​ម្នាក់ រឹងទទឹង​មិន​ព្រម​ផ្តល់​សំណាក តាម​ការស្នើសុំ​របស់​គ្រូពេទ្យ ត្រូវ​កម្លាំង គ​-​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ខំ​នាំ​ទៅកាន់​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ល្ងាច ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២១ បុរស​ជនជាតិ​បរទេស​ម្នាក់ ស្នាក់នៅ​ក្នុង​ខុន​ដូរ​មួយកន្លែង ស្ថិតនៅ ផ្លូវ​លេខ​10BT ភូមិ​សន្សំ​កុសល​5 សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ មានការ​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ បាន​រឹងទទឹង មិន​ព្រម​ឲ្យ​ក្រុម​គ្រូពេទ្យ​យក​សំណាក តាំងពីព្រឹក​រហូត​ដល់​ល្ងាច បើ​ទោះបីជា​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​បញ្ចុះបញ្ចូល ពន្យល់​ហេតុផល​យ៉ាងណាក៏ដោយ​។​

​ដោយ​មាន​ការស្នើសុំ​ពី​ក្រុមគ្រូពេទ្យ និង​មាន​ការបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កម្លាំង គ​-​អន្តរាគមន៍​របស់​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រៀម​ប្រចាំការ នៅ​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សហការ ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល ចុះ​ទៅ​ដល់​ទីតាំង​ខុន​ដូ​ផ្ទាល់ និង​បាន​បង្ខំ​ឲ្យ​បុរស​ជនជាតិ​បរទេស​ម្នាក់​នោះ យល់ព្រម​ឡើង​រថយន្ត​ជាមួយ​ក្រុម​គ្រូពេទ្យ ទៅ​កាន់​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម ដើម្បី​យក​សំណាក​តែម្តង​៕
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ