ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ពន្លឿន​ចេញ​ប្លង់​សម្គាល់​សិទ្ធកា​ន់​កាប់​ដីធ្លី ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​កំពង់ត្រាច​ខាងកើត

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ពន្លឿន​ចេញ​ប្លង់​សម្គាល់​សិទ្ធកា​ន់​កាប់​ដីធ្លី ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​កំពង់ត្រាច​ខាងកើត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពត​)៖ នា​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២១​នេះ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត នៅ​សាលប្រជុំ​សាលា ខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​សម្រេ​ចចេញ​ប្លង់ សម្គាល់​សិទ្ធ​កាន់កាប់​ដី​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ឲ្យបាន​ឆាប់រហ័ស​និង​មានល​ក្ខ​ណៈ​ស្រប​ច្បាប់​។​

​ឯកឧត្តម ជាវ តា​យ បញ្ជាក់ទៀតថា បញ្ហា​ការផ្ដល់​វិញ្ញាបនបត្រ​សម្គាល់​សិទ្ធ​កាន់កាប់​អចលនទ្រព្យ ជូន​ប្រជាពលរដ្ឋ​ខាងលើ គឺ​មាន​ការ​អូសបន្លាយ​ពេល​យូរ ដោយសា​រមូល ហេតុ​ទំហំ​ដី​ដែល​បាន​ស្នើ​សុំ​កាន់កាប់ មាន​ទំហំ មិនមាន​ភាពច្បាស់លាស់ ទៅនឹង​ទំហំ​ដី​ជាក់ស្ដែង​ដែល​ពិបាក​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បាន​។​

​ដូច្នេះ​កិច្ចប្រជុំ​ពេលនេះ​ត្រូវ​កែសម្រួល​ទំហំ​ដី​ឲ្យស្រប​ទៅតាម​នីតិវិធី​លក្ខណៈ​ច្បាប់ និង​មាន​ការឯកភាព​ទទួល​យក​បាន​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​។ ដោយ​អនុវត្ត តាម​ស្មារតី​អនុក្រិត្យ​លេខ​៩០ អនក្រ​.​សក របស់​រាជរដ្ឋាភិបាល ដែល​បាន​អ​នុប​យោគ ប្ដូរ​ចំណាត់ថ្នាក់ ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​ទ្រព្យសម្បត្តិ​ឯកជន របស់​រដ្ឋ​។​

​ឯកឧត្តម អភិបាលខេត្ត បន្តថា ទីតាំង​អតីត​ទីបញ្ជាការដ្ឋាន​វ​រ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០២ និង​អតីត​ផ្នែក​សឹក​រង​ស្រុក​កំពង់ត្រាច ចំណុះ​តំបន់សឹករង​កំពត​ស្ថិតក្នុង​ភូមិ កំពង់ត្រាច​ទី​១​ខាងលើ ប៉ុន្តែ​ជំនាញ​មិន​អាច​អនុវត្ត​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនៈវត្ថុ ជូន​ម្ចាស់​ដី​ដែល​ត្រូវ​ទទួល​ការដោះដូរ​បាន គឺ​ដោយសារ​ទំហំ​ដី​ជាក់ស្ដែង មាន​ទំហំ​តូច ជាង​ទៅ​និង​ទំហំ​ដី​នៃ​ស្មារតី​អនុក្រឹត្យ ដែល​ជំនាញ​និង​អាជ្ញាធរ​បាន​លើក​ហេតុផល​ថា ដី​មួយ​ចំនួន​មានការ​គ្របដណ្ដប់​ទៅ​លើ​ផ្ទៃ​ទឹក​ចំណី​ព្រែក ដែល​ជា​ផ្លូវ​ទឹក​មួយ យ៉ាង​សំខាន់​ក្នុង​ស្រុក​កំពង់ត្រាច​។ ដោយ​កន្លងមក​មាន​កា​រ​សម្របសម្រួល​ពី​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត និង​ជំនាញ​ទើប​ម្ចាស់​ដី​បាន​យល់ព្រម​ឯកភាព ទទួល​យក​តាម​ភាពជាក់ស្ដែង​។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ឯកភាព តាម​ការសម្រេច​របស់​អង្គប្រជុំ ដើម្បី​កែសម្រួល​ពី​ទំហំ​ដី​ចំនួន ៥០,១៥០​ម៉ែត្រការ៉េ មក​នៅ​ទំហំ​ដី​ជាក់ស្ដែង ៣៧,៣៩៣​ម៉ែត្រការ៉េ ដោយ​ផ្អែក​តាម​ការយល់ព្រម​ពី​ម្ចាស់​សុំ​សិទ្ធិ​កាន់កាប់​។ ទន្ទឹមនេះ​លោក​ក៏​បាន​ស្នើ​ដល់​ជំនាញ និង​ភាគី​ពាក់ព័ន្ធ ឲ្យ​ពន្លឿន​ការងារចេញ​វិញ្ញាបន​ប​ត្រ​សម្គាល់​អចលនទ្រព្យ ដល់​ម្ចាស់​ដី​ខាងលើ​នេះ​ឲ្យបាន​ឆាប់រហ័ស ព្រោះថា​បញ្ហា​ដីធ្លី​មាន​ច្រើន​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​រដ្ឋបាល​ខេត្ត តែងតែ​ទុកដាក់​ខិតខំ​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ ជា​ការចាំបាច់​នា​កន្លង​មក​៕

Filed in: ព័ត៌មានជាតិ