ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ផ្អាក​ការចេញ​-​ចូល​នៅ​ទីតាំង​៤​កន្លែង​ទៀត ក្រោយ​រកឃើញ​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ផ្អាក​ការចេញ​-​ចូល​នៅ​ទីតាំង​៤​កន្លែង​ទៀត ក្រោយ​រកឃើញ​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​)៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បានសម្រេច​ការ​ចេញ​ចូល​នៅ​ទីតាំង​អគារ ខុន​ដូរ កាស៊ីណូ និង​មន្ទីរ​សម្រាក​ព្យាបាល សរុប​ចំនួន​៤​កន្លែង ក្រោយ​រកឃើញ​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​ជំងឺ​កូវី​ដ​១៩ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ រីក​រាលដាល​កាន់តែ​តែ​ខ្លាំង​ឡើង​ថែម​ទៀត នៅក្នុង​ខេត្ត​ណ​ព្រះសីហនុ​។​

​យោងតាម​លិខិត​របស់​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម គួច ចំរើន នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២១​នេះ ដែល​ផ្ញើ​ជូន​ម្ចាស់​ទីតាំង​ទាំង​៤​កន្លែង​នោះ បានបញ្ជាក់​ថា ទីតាំង​ដែល​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​ការចេញ​-​ចូល រួមមាន​៖
*​ទី​១៖ អគារ​ខុន​ដូរ អ៊​ន​ជា​ជី​ធ័ន (​អគារ​ស្នាក់​បុគ្គលិក កាស៊ីណូ អា​ត្លង់​តិច ទីក្រុង​កម្សាន្ត​) ស្ថិតនៅ​ផ្លូវ​២០០ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​
*​ទី​២៖ អគារ​ស្នាក់​បុគ្គលិក កាស៊ីណូ អា​ត្លង់​តិច ទីក្រុង​កម្សាន្ត ស្ថិតនៅ​ផ្លូវ​លេខ ១០២ ភូមិ ៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​
*​ទី​៣៖ អគារ​កាស៊ីណូ អា​ត្លង់​តិច ស្ថិត​នៅលើ​ផ្លូវ​ពូ​លូ​វ៉ៃ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​
*​និង​ទី​៤៖ មន្ទីរ​សម្រាក​ព្យាបាល «​រស្មី​បាយ័ន​» ស្ថិត​នៅលើ​ផ្លូវ​លេខ​១០៨៣ (​មហា​ស្រព​ចាស់ ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

​អភិបាលខេត្ត​ព្រះសីហនុ ក្រៅពី​បិទ​ទីតាំង​ទាំង​នេះ ក៏​បាន​ចាត់​ឱ្យ​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​មន្ទី​រ​សុខាភិបាល​ខេត្ត ចុះ​យក​សំណាក​អ្នក​ដែល​ពាក់ព័ន្ធ និង​រៀបចំ​ទីតាំង​ទាំង​នេះ​ជា​កន្លែង​ធ្វើ​ចត្តា​ឡី​ស័កទាំង​ម្តង​។​

​លោក ឃាង ភារម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២១​នេះ ទីតាំង​ដែល​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន និង​ដាក់​ជា​មណ្ឌល​ចត្តា​ឡី​ស័ក មាន​ចំនួន​៣១​កន្លែង​។​

​សូមបញ្ជាក់​ថា បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈពេល នៃ​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ខេត្ត​ព្រះ​សី​ង​ហ​នុ បានចាប់ផ្តើម​រើ​ឡើងវិញ ដោយ​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ កើនឡើង​គួរឱ្យគត់សម្គាល់ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មីនា​នេះ នៅក្នុង​សេចក្តីប្រកាស​ផ្លូវការ​ពី​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ទូទាំង​ប្រទេស​របស់​ក្រសួង​សុខាភិបាល ខេត្ត​ព្រះសីហនុ ក៏​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​ចំនួន​១៧​នាក់ ខណៈ​កាលពី​ម្សិលមិញ​រកឃើញ​រហូត​ដល់​៣២​នាក់​៕

Filed in: ព័ត៌មានជាតិ