ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្រសួង​សុខាភិបាល​៖ ភ្នំពេញ ព្រះសីហនុ កណ្តាល ព្រៃវែង និង​សៀមរាប ជា​ភូមិសាស្ត្រ​ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​

ក្រសួង​សុខាភិបាល​៖ ភ្នំពេញ ព្រះសីហនុ កណ្តាល ព្រៃវែង និង​សៀមរាប ជា​ភូមិសាស្ត្រ​ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១​នេះ ក្រសួង​សុខាភិបាល បានប្រកាស​បញ្ជាក់​ពី​ទីតាំង​ភូមិសាស្ត្រ ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបា​ល ឱ្យដឹងថា ទីតាំង​ភូមិសាស្ត្រ ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​រួមមាន រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង និង​ខេត្ត​សៀមរាប​។​

​សេចក្តីជូនដំណឹង​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង និង​ខេត្ត​សៀមរាប ត្រូវបាន​កំណត់​យក​ជា​ភូមិសាស្ត្រ​ដែល​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​តម្រូវ​ឱ្យ​មាន​ការ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ស្រប​តាម​ប្រកាស​លេខ​០៨១ ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២១ ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​»​។​

​បើ​តាម​ក្រសួង​សុខាភិបាល​, ចំពោះ​បុគ្គល​ដែល​មាន​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ត្រូវបាន​កំណត់​ក្នុង​ប្រការ​៣ និង​ប្រការ​៤ នៃ​ប្រកាស​លេខ​០៨១ ស​.​ន​ក​.​ប្រក ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២១ ស្តីពី​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​។ ការអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​នេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មាន​ការជូនដំណឹង​ជា​ថ្មី​។​

​ក្រសួង​សុខាភិបាល ថែម​ទាំង​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ចាត់​វិធានការ​ដើម្បី​ធានា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព និង​សូម​សាធារណ​ជន​ទាំង​អស់ ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​សូមជម្រាបថា នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល ក៏​បាន​បញ្ជាក់ថា នៅ​ទី​សាធារណៈ​មាន​មនុស្ស​ច្រើន ឬ​កន្លែង​ជួបជុំ​ចាប់ពី ២​នាក់​ឡើងទៅ គឺ​តម្រូវ​ឱ្យ​បុគ្គល​គ្រប់​រូប​ត្រូវតែ​ពាក់​ម៉ាស់​។ បើ​មិន​ពាក់​ម៉ាស់​នឹងរង​ការពិន័យ​ពី ២០​ម៉ឺន​រៀល ទៅ​១​លាន​រៀល​។​

​កម្ពុជា​កំពុង​ជួបប្រទះ​ករណី​ឆ្លងកូវី​ដ​១៩ យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន ជា​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។ គិត​ត្រឹម​ម៉ោង ៧៖០០​នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩ សរុប​ចំនួន ១៨១៧​នាក់ ក្នុង​នោះ​អ្នក​ជាសះស្បើយ​ចំនួន ១០៣៣​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៧៧៧​នាក់​, ស្លាប់​ចំនួន​៥​នាក់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ការ​រើ​ថ្នាំញៀន​ធ្ងន់ធ្ងរ និង​ស្ទះ​សរសៃរ​ឈាម​បេះដូង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ