ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ឯកអគ្គរដ្ឋទូត​ថ្មី​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ឯកអគ្គរដ្ឋទូត​ថ្មី​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែ​ចេត្រ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ មីនា ឆ្នាំ​២០២១ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោកជំទាវ ទាវ ឡាយ​ចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សិង្ហ​បុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ជំនួប​ព្រឹក​មិញ​នេះ លោកជំទាវ Teo Lay Cheng បាន​គោរព​អរគុណ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ដែល​បាន​ផ្តល់​កិត្តិយស​អោយ​លោកជំទាវ​បាន​ចូលជួប​ក្នុងពេលដែល​លោកជំទាវ​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​សិង្ហ​បុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមារ​ញឹក​នេះ​ទទួល​លោក​ជំទាវ​។ ជាមួយគ្នា​នោះ​ដែរ​លោកជំទាវ​ក៏​បាន​គោរព​សំដែង​នូវ​ការអបអរសាទរ​ជូន​ដល់​សម្ដេច​តេជោ​ដែល​បាន​ដឹកនាំ​កម្ពុជា​ឆ្ពោះទៅរ​កការអភិវឌ្ឍ បាន​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត​ដែល​ធ្វើអោយ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ជា​ច្រើន​ឆ្នាំ​មកហើយ​។ រីឯ​ការកាត់បន្ថយ​ភាពក្រីក្រ​ក៏មាន​ល្បឿន​លឿន​គួរអោយកត់សម្គាល់​ផងដែរ​។​

​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ លោកជំទាវ បាន​មានប្រសាសន៍ថា កម្ពុជា សិង្ហ​បុរី មាន​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុងនោះ​រួម​ទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និង​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស ។ ទោះជា​យ៉ាងណា​ក៏ដោយ លោកជំទាវ​បាន​មានប្រសាសន៍ថា ប្រទេស​យើង​ទាំង​ពីរ​នៅ​មាន​សក្ដានុពល​ច្រើន​ទៀត​។​

​នៅក្នុង​បេសកកម្ម​របស់​លោកជំទាវ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ពេល​នេះ លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ឡើង​ថែម​ទៀត​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​អបអរសាទរ​ជូន​ចំពោះ​លោកជំទាវ Teo Lay Cheng ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​។ សម្ដេច​តេជោ​បានយ​ល់​ស្រប​ជាមួយនឹង​ការវាយតម្លៃ​របស់​លោក​ជំទាវ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ។ ក្នុងនោះ សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ទំនាក់ទំនង​របស់​ប្រទេស​យើង​ទាំង​ពីរ​គឺ​មាន​ជា​យូរលង់​ណាស់​មកហើយ ដែល​ចាប់ផ្ដើម​តាំងពី​ប្រទេស​សិង្ហ​បុរី​បាន​ទទួលឯករាជ្យ​ដោយ​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​កម្ពុជា​តាំងពី​ពេលនោះ​មក ។ សម្ដេច​តេជោ ក៏​បាន​មានប្រសាសន៍​បន្ថែម​ដែរ​ថា​ជំងឺ​កូវី​ដ​- ១៩ បាន​បំផ្លាញ​យើង​គ្រប់គ្នា​ដោយ​បាន​ដាក់​គម្លាត​ឲ្យ​យើង​នៅ​ឆ្ងាយ​ពី​គ្នា មិន​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឲ្យ​យើង​ពាក់​ម៉ាស​នៅពេល​សន្ទនា​ជាមួយគ្នា​ទៅវិញទៅមក​ទៀតផង​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា យើង​ត្រូវតែ​ជំនះ​នូវ​បញ្ហា​នេះ គឺ​យើង​ត្រូវ​បន្ត​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​ជំរុញ​ការអនុវត្ត​រាល់​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​កន្លងមក និង​បន្ថែម​ជាមួយ​នូវ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត​ស្រប​តាម​សក្កា​នុព​ល​ដែល​ប្រទេស​យើង​ទាំងពីរ​មាន គឺ​យើង​ត្រូវ​ខិតខំ​ធ្វើ ទោះបី​យើង​ត្រូវ​អនុវត្ត​ការងារ​នេះ​តាម​គន្លង បែប​ថ្មី​ដូច​សព្វថ្ងៃ​យ៉ាងណាក៏ដោយ​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ចា បាន​ជូនពរ​លោក​ជំទាវ Teo Lay Cheng ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ