ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្ដម គួច ចំរើន បញ្ជារ​ឲ្យ​ឃុំខ្លូន​សន្តិសុខ​ផ្សារ​លើ​ម្នាក់​ដែល​មាន​ចេតនា​បំផ្លាញ​ពង​ទា របស់​អាជីវករ​ព្រោះតែ​រឿង​ទារ​លុយ​ថ្លៃ​ភាស៊ី​៣​ម៉ឺន​រៀល​មិនបាន​

​ឯកឧត្ដម គួច ចំរើន បញ្ជារ​ឲ្យ​ឃុំខ្លូន​សន្តិសុខ​ផ្សារ​លើ​ម្នាក់​ដែល​មាន​ចេតនា​បំផ្លាញ​ពង​ទា របស់​អាជីវករ​ព្រោះតែ​រឿង​ទារ​លុយ​ថ្លៃ​ភាស៊ី​៣​ម៉ឺន​រៀល​មិនបាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ព្រះសីហនុ ៖ នា រសៀល ថ្ងៃទី​២១ ឯកឧត្ដម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ លោក​បាន​បញ្ជារ​ឲ្យ​ឃុំខ្លូន​សន្តិសុខ​ផ្សារ​លើ​ម្នាក់​ដែល​មាន​ចេតនា​បំផ្លាញ​ពង​ទា​របស់​អាជីវករ ព្រោះតែ​រឿង​ទារ​លុយ​ថ្លៃ​ភាស៊ី​ចំនួន​៣​ម៉ឺន​រៀល​លើស​សៀវភៅ​បន្ទុក​មិនបាន​សម្រេច​។​

​ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា រដ្ឋបាល​ខេត្ត​បាន បើក​កិច្ចប្រជុំ​បន្ទាន់​ទាក់ទង​ទៅ នឹង​ករណី​សន្តិសុខ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ បាន​ទារ​ថ្លៃ​ភាស៊ី លើស សៀវភៅ​បន្ទុក និង​បំផ្លាញ​ទំនិញ​របស់​អាជីវករ ដែល​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា​ឆ្នាំ​២០២១ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោក​អភិបាលខេត្ត​បាន​បោះ​បន្ត​ជូន​ទៅ​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​បន្ទាន់​។​

​ក្រោយមក​ក៏​ទទួលបាន​ព័ត៌មាន ពី​អ្នកគ្រប់គ្រង​ផ្សារ​ថា ភាគី​ទាំងពីរ​បាន​ស្រុះស្រួល​គ្នា​ដោយ​មិន​មាន​ការ​ប្តឹងផ្តល់​អ្វី​ឡើយ​ដូច្នេះ​លោក​ក៏បាន​ណែនាំ​ឱ្យ​មាន​ការថត​វិដេអូ​ខ្លី​បង្ហាញ​ពី​ហេតុផល និង​បញ្ហា​ដែល​បាន​កើតឡើង តាមរយៈ​វិដេអូ​ខ្លី​ដែល​ភាគី​ទាំងពីរ​(​សន្តិសុខ​និង​អាជីវករ​)​បាន ធ្វើ​ការបកស្រាយ បង្ហាញ​ថា​ហេតុផល នៃ​បញ្ហា​ដែល​បាន​កើតឡើង​ផ្តើមចេញ​ពី​ទំនាស់ និង​មាន​ចេតនា បំផ្លាញ ទំនិញ​របស់​អាជីវក​រ​មិនមែន​ជា​ការ​ថយ​ប៉ះ​ធ្វើឱ្យ​ខូចខាត​នោះទេ​។​

​ទើប​លោក​អភិបាលខេត្ត​បញ្ជា​ឱ្យ​ឃុំខ្លួន​សន្តិសុខ​រូបនោះ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ដោះលែង​ឡើយ​គឺ​ត្រូវតែ​ធ្វើការ​ឱ្យ​បាន​ហ្មត់ចត់​បើទោះបីជា​មាន​សំណង​ថ្លៃពង​ទា​ដែល​រង​ការខូចខាត​ក៏ដោយ តែ​បុគ្គល​រូប​នោះ​ត្រូវ​ទទួលខុសត្រូវ​នូវ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ត្រូវមាន ការ ដោះស្រាយ​ជា​សាធារណៈ​ជា​ការពិត​ថា​ករណី​នេះ​កើតឡើង​រវាង​បុគ្គល​ពីរ​នាក់​តែ​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​សាធារណៈ​ដូច្នេះ​ឯកឧត្តម​អភិបាលខេត្ត​ត្រូវ​ពិចារណា​និង​ចាត់ការ​ករណី​នេះ​ឱ្យបាន​ហ្មត់ចត់​បំផុត​ដែល​មិន​អាច​ឱ្យ​កើតឡើង​នូវ​អំពើ​ដែល​អសីលធម៌​បែប​នេះ​បាន​ទេ​។​

​ហើយ​ក្នុងនោះ​ផង​ដែរ​លោក​អភិបាលខេត្ត យល់​ស្រប​ជាមួយ​ការស្រុះស្រួល​គ្នា​របស់​គូរ​ភាគី ដូច្នេះ​គឺ​មិន​ប្រកាន់ទោស​នោះទេ ដោយសារ​បងប្អូន បាន ធ្វើ​ការកែប្រែ​ឥរិយាបទ​ភ្លាមៗ ទទួលស្គាល់​កំហុស និង​ចេញសង​ការខូចខាត​ដែល​បាន​បង្កឡើង ប៉ុន្តែ​លោក អភិបាលខេត្ត បាន​សម្រេច​ដាក់​ពិន័យ​ដោយ​បាន​ណែនាំ​ដល់​ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិន​ត្រូវ​បន្ត​ការប្រើប្រាស់​បុគ្គល​រូបនេះ​បន្ត​ទៀត​ទេ គឺ​ត្រូវ​បញ្ចប់​ការងារ ពី​ភ្នាក់ងារ​ទារ​ភាស៊ី ឬ​សន្តិសុខ ចាប់ពី ពេលនេះ​តទៅ​។​

​ជាមួយគ្នានេះ​ដែរ​ដើម្បី​ជាការ​ប៉ះប៉ូវ​ជំងឺ​ចិត្ត​ដល់​អាជីវករ​ដែល​រងគ្រោះ​លោក​អភិបាលខេត្ត​បាន​សម្រេច​ឱ្យ​ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ​លើកលែង​ការ​យក​ប្រាក់​ភាស៊ី​លើ​អាជីវកម្ម​របស់​គាត់​ពេល​មួយ​ឆ្នាំ​ពេញ ហើយ​ជា​ចុង​ក្រោយ​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អភិបាលក្រុង​/​ស្រុក និង​អ្នក​គ្រប់ គ្រង​ផ្សារ​ត្រូវអនុវត្ត​តាម​សារាចរ​លេខ​១១​សរ​ចុះ​ថ្ងៃទី​០៩​ខែ​ធ្នូ​ឆ្នាំ​២០១៦​របស់​រាជរដ្ឋាភិបាល​ដោយ​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​កែលម្អ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​លុប​ការបង់​ភាស៊ី​និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត​ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​តាម​កញ្ច្រែង​កញ្ជើ​ល្អី​និង​ត្រូវ​លើក​ស្លាក​តារាង​តម្លៃ​ការបង់ថ្លៃ​ភាស៊ី​នៅតាម​ទីផ្សារ​ទូទាំង​ខេត្ត​ព្រះសីហនុ​។​

​គួរ​បញ្ជា​ក់ង​ដែរ​ថា ករណី​ខាងលើ​នេះ បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃទី​២០ ខែ មិនា ឆ្នាំ ២០២១ ដោយ​ដើមហេតុ ឈាន​ទៅ​ដល់​ការ​វាយបំផ្លាញ​ពង​ទារ​ប្អូនស្រី​ជា​អាជីវករ​ក្នុង​ផ្សារ​លើ​ពី​សំណាក់​សន្តិសុខ​នោះ គឺ​ផ្តើមចេញ​ពី​លុយ​ចំនួន​៣​ម៉ឺន​រៀល ដែល​ជា​លុយ​ថ្លៃ​ភាស៊ី ប៉ុន្តែរ​ត្រូវបាន ប្អូនស្រី​ជា​អ្នកលក់​ពង​ទា​មិន​ព្រមឲ្យ ព្រោះ​យល់ថា​ការទា​ថ្លៃ​ភាស៊ី​ចំនួន​៣​ម៉ឺន​រៀល​បែបនេះ វា​លើសពីរ​សៀវភៅ​បន្ទុក ។​ចំណែកឯ​សន្តិសុខ ដែល​មក ទា​ថ្លៃ​ភាស៊ី​ក្រោយពី​ទា​ភាស៊ី​ចំនួន​៣​ម៉ឺន​ពី​អ្នកលក់​ពង​ទា​មិនបាន​សម្រេច ក៏​កើត​ចិត្ត ខឹង​ក្តៅក្រហារ​ព្រមទាំង​បាន បំផ្លាញ​ពង​ទា​ចំនួន​៥០០​គ្រប់​បែក​ស្ទើរ​អស់​ក្នុង​ពេល​នោះ​តែម្តង​៕

Filed in: ព័ត៌មានជាតិ