ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

នាំខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ក្រោយ​លួច (​យក​ម៉ូតូ​)បាន​ប្រហែល​1​ម៉ោង

នាំខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ក្រោយ​លួច (​យក​ម៉ូតូ​)បាន​ប្រហែល​1​ម៉ោង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​លើ​នីតិវិធី ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២២:២៥​នាទី នៅ​ចំណុច​ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​(​យក​ម៉ូតូ​)០១​ករណី​នឹង​បាន​ធ្វេី​ការនាំខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​

1-​ឈ្មោះ រិទ្ធ រ៉ា​ម៉ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចម្លងរ​ម៊ាំង​ក្រោម ឃុំ​អូរ​សំ​រិល ស្រុ​k​សំឡូត ខេត្ត​បាត់ដំបង ។​

2-​ឈ្មោះ ឡាយ សំណាង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ជនសង្ស័យ​ទាំង ០២ នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ៖ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២១:៣៨​នាទី ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ ឈ្មោះ នង ពុទ្ធី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ ៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។ ក្រោយពី​ធ្វើ​សកម្មភាព​បាន​រយៈពេល​មួយ​ម៉ោង ទើប​សមត្ថកិច្ច​ធ្វើការ​នាំខ្លួន​មក​កាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើ​ការសាកសួរ​។​

​វត្ថុតាង​ដកហូត​រួមមាន ៖
-​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ZOOMERX ពណ៌​ខ្មៅ​ទឹកក្រូច ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​បាត់ដំបង 1AJ2149 (​ជា​របស់​ជនរងគ្រោះ​)​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ០២ នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សុំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ