(កំពង់ធំ)÷ព្រឹកថ្ងៃសៅរ៍ ៧ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព..ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី យិត សាអឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ទោ សាន់ ថា ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោក ដែលបានមរណៈភាពកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និង បាននាំយកបច្ច័យមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចំនួន១០,៣០៥,០០០រៀល បច្ច័យចូលរួមរំលែកទុក្ខរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ចំនួន ៨០០,០០០រៀល និងបច្ច័យចូលរួមរំលែកទុក្ខរបស់មន្ទីរពន្ធដាខេត្តកំពង់ធំចំនួន ២,៣០០,០០០រៀល សរុបចំនួន ១៣.៤០៥.០០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដោយឡែក ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយក នាយកដ្ឋានពន្ធដា បានចូលបច្ច័យបុណ្យសពចំនួន ២០.០០០ដុល្លារ ផងដែរ៕