ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ណែនាំ​ពលរដ្ឋ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ខេត្ត​ប៉ៃលិន

​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ណែនាំ​ពលរដ្ឋ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ខេត្ត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​វិធា​នា​សុខាភិបាល និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​អនុវត្ត​តាម​វិធានការ «៣​ការពារ និង ៣​កុំ​» ដើម្បី​ទប់ស្កាត់​ការរីក​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​ខេត្ត​ប៉ៃលិន​។​

​ការបន្ត​អំពាវនាវ​បែបនេះ របស់​អាជ្ញាធរ​មូលដ្ឋាន បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន ពិសេស​មេភូមិ​បាន​រាយការណ៍​ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ទើបតែ​ចូលមក​ពី​តាម​បណ្តា​ខេត្ត ខេត្ត​កណ្តាល និង​រាជធានី​ភ្នំពេញ ខណៈ​ដែល​នៅ​ទី​នោះ​កំពុង​មាន​ករណី​ផ្ទុះ​ឡើង​ជំងឺ​កូវី​ដ​-១៩ គួរឱ្យ​ព្រួយបារម្ភ​។ ទើប​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ណែនាំ​ឱ្យ​ពួកគាត់ ធ្វើ​ចត្តា​ឡី​ស័ក​ក្នុង​ផ្ទះ​មួយ​រយៈពេល​១៤​ថ្ងៃ គឺ​នៅ​ដាច់ដោយឡែក​ពី​ក្រុមគ្រួសារ ដើម្បី​រក្សា​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​សហគមន៍​។​

​ក្រោយ​ពី​ដាក់​ឱ្យ​ពួកគាត់​ធ្វើ​ចត្តា​ឡី​ស័កតា​មវិធាន​សុខាភិបាល លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចាត់​ឱ្យ​ក្រុមការងារ ចុះ​ទៅ​សួរសុខទុក្ខ និង​ផ្តល់​ស្បៀងអាហារ​តែម្តង​។​

​ភា្ល​មៗ​លោក សៀ សុខុម អភិបាលរង​ស្រុក​សាលា​ក្រៅ ក្នុងនាម​លោក​ស្រី បាន ស្រីមុំ អភិបាលខេត្ត និង​ជា​ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន លោក​បាន​ដឹកនាំ​ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន​នាំយក​ស្បៀង ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ចត្កា​ឡី​ស័ក​ក្នុង​ផ្ទះ​តាម​ភូមិ​នានា ចំនួន​០៦​គ្រួសារ ។​

​លោក​បាន​បន្តថា ក្នុងនោះ​នៅ​ឃុំ​ស្ទឹងត្រង់​ចំនួន ២​គ្រួសារ ឃុំ​អូរអណ្តូង ៣​គ្រួសារ និង​ឃុំ​សាលា​ក្រៅ ១​គ្រួសារ​ផង​ដែរ​។ ទន្ទឹម​នឹង​ការផ្តល់​ស្បៀង​នោះ ក្រុម​ការងារ​ក៏​បាន​ឆ្លៀត​ឱកាស​ធ្វើ​ការផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​កាន់តែច្បាស់ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ និង ០៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​លោក​បន្ថែម​ទៀត​ថា នេះ​ជា​ទឹកចិត្ត​របស់​លោកស្រី​អភិបាលខេត្ត​ប៉ៃលិន​, នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាបលរដ្ឋ ព្រោះ​នេះ​គឺជា​ទឹកចិត្ត​ខ្មែរ​ស្រឡាញ់​ខ្មែរ ជួយ​គ្នា​ក្នុង​គ្រា​លំបាក ហើយ​យើង​នឹង​អត់ធ្មត់​ជាមួយ​គ្នា​បន្ត​ទៀត​។ លើសពីនេះ មិន​ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ ដែល​កំពុង​ស្នាក់នៅ​ធ្វើ​ចត្តា​ឡី​ស័ក ដើរ​ហើរ​ចេញពី​ក្រៅ​ខ្សែ ដែល​ក្រុម​ការងារ​បាន​ហ៊ុ​ព័ទ្ធជុំវិញ​ផ្ទះ ដោយ​គ្មាន​ការអនុញ្ញាត​នោះឡើយ​។​

​សូមបញ្ជាក់​ថា ស្បៀងអាហារ ដែល​ក្រុមការងារ​ចុះ​ចែក​ជូន​ដល់​គ្រួសារ​ធ្វើ​ច​ក្តា​ឡីស័​ក​នីមួយៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម​, មី​០១​កេស​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, អំបិល​, ប៊ីចេង​, ស្ករស​, ទឹក​សុទ្ធ និង​ត្រីខ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ