ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ទទួលបាន​ម៉ាស​សរុប​ចំនួន​១៤​ម៉ឺន​ម៉ាស ពី​សប្បុរសជន

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ទទួលបាន​ម៉ាស​សរុប​ចំនួន​១៤​ម៉ឺន​ម៉ាស ពី​សប្បុរសជន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បាន​ទទួល​ទទួលបាន​ម៉ាស​ចំនួន​១៤​ម៉ឺន​ម៉ាស​ថែម​ទៀត ពី​លោក​វរសេនីយ៍ឯក ប៊ុត ចាន់ថា និង​សប្បុរជន​មួយចំនួន ដើម្បីឲ្យ​សាលាខេត្ត​កំពង់ស្ពឺ ចាត់ចែង​ចែក​ដល់​បុគ្គលិក​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ក្នុង​ការទប់ស្កាត់​កូវី​ដ​១៩ ដែល​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​កម្ពុជា​។​

​លោក​វរសេនីយ៍ឯក ប៊ុត ចាន់ថា និង​ភរិយា គឺ​លោកស្រី ឆឹ​ល លក្ខិណា បាន​ចុះ​ប្រគល់​ម៉ាស់​ជា​ទ្រង់ទ្រាយ​ធំ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១ លោក និង​ភរិយា បានប្រគល់​ម៉ាស់​ដល់​អាជ្ញាធរ​ក្នុង​ខេត្ត​កំពង់ស្ពឺ ចំនួន​១៤​ម៉ឺន​ម៉ាស​ហើយ ដោយ​១​សែន​ម៉ាស ប្រគល់ជូន​ដល់​សាលាខេត្ត​កំពង់ស្ពឺ ១​ម៉ឺន​ម៉ាស ជូន​សាលាស្រុក​សំរោង​ទង ១​ម៉ឺន​ប្រគល់​សាលា​ស្រុក​ឧដុង្គ ១​ម៉ឺន​ម៉ាស់​ប្រគល់ជូន​ស្នងការ​ខេត្ត​កំពង់ស្ពឺ និង​១​ម៉ឺន​ម៉ាស់​ផ្សេងទៀត ប្រគល់ជូន​សាលា​ស្រុង​គងពិសី កាលពី​ព្រឹក​ថ្ងៃទី​១៩ មីនា ឆ្នាំ​២០២១​។​

​អ្វី​ដែល​គួរ​កត់សម្គាល់ គឺ​លោក និង​ភរិយា ប្រកាសថា នឹង​បន្ត​ចែក​ជូន​នៅតាម​សាលា​ស្រុក​មួយ​ចំនួន​ផ្សេង​ទៀត ដើម្បី​ជួយ​ដល់​អាជ្ញាធម៌​ខេត្ត​ឲ្យមាន​ម៉ាស់​គ្រប់គ្រាន់​ចែក​ជូន​មន្ត្រី​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​ដោយកូវី​ត​១៩ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​លោក​វរ​សេ​នេយឯក ប៊ុត ចាន់ថា ហៅ​ម៉ៅ សេនាធិការ​រង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ អគ្គបញ្ជាការ ទើបតែ​បាន​បន្ត​ដឹកនាំ​ម៉ាស់​ចំនួន​១​ម៉ឺន​ម៉ាស់​បន្ថែមទៀត​ហើយ ជូន​ដល់​សាលា​ស្រុក​គងពិសី នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១​។​

​លោក​បាន​បញ្ជាក់ថា ដោយសារតែ​លោក​យល់ថា នៅ​ក្នុង​កាលៈទេសៈ​នេះ គឺ​មិន​អាច​យក​ម៉ាស់​យកទៅ​ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់​បាន ទើប​លោក និង​ភរិយា សម្រេច​ចិត្ត​យក​ទៅ​ប្រគល់ជូន​ដល់ បណ្ដា​អង្គភាព​នៅ​ខេត្ត​កំពង់ស្ពឺ ដើម្បី​ឲ្យ​អង្គភាព​ទាំងនេះ បន្ត​ចាត់ចែង​ជូន​ដល់​ពលរដ្ឋ តាម​តែ​អាច​ធ្វើទៅបាន​។​

​លោក​ថា ដោយសារ​តែ​កូវី​ត​១៩​ផ្ទុះ​ខ្លាំង ទើប​លោក និង​ភរិយា មិន​អាច​នៅ​ស្ងៀម ហើយ​ត្រូវតែ​ជួយ​ជា​ម៉ាស់​ជូន​ដល់​អង្គភាព​នៅក្នុង​ខេត្ត ដើម្បី​រួមចំណែក ម្យ៉ាង​មកពី​លោក និង​ភរិយា ជា​អ្នក​រស់នៅ នៅក្នុង​ទឹកដី​កំពង់ស្ពឺ​ផង ទើប​សម្រេចចិត្ត​ជួយ​ម៉ាស់​តែ​ក្នុង​អង្គភាព​សំខាន់ៗ​របស់​ខេត្ត​កំពង់ស្ពឺ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល នូវ​ផល​ប៉ះពាល់​នៅក្នុង​ទឹកដី​ដែល​លោក​រស់នៅ​នេះ កុំឲ្យ​មាន​ការកើនឡើង​នូវ​ជម្ងឺ​កូ​វីត​១៩​។​

​កន្លងមក​លោក វ៉ី សំណាង ក៏​បាន​ថ្លែង​អរគុណ​ដល់​សប្បុរជន​ទាំងអស់ ដែល​បាន​ផ្តល់​អំណោយ​ជា​ម៉ាស ជូន​ដល់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​នាពេលនេះ​។ លោក​បាន​បញ្ជាក់ថា អំណោយ​នេះ លោក​នឹង​យក​ទៅ​ចាត់ចែង និង​ប្រើប្រាស់​ឲ្យចំ​គោលដៅ​បំផុត ដើម្បី​ការពារ​ពី​ការឆ្លង​រីក​រាលដាល​នៃ​កូវី​ដ​១៩ និង​ការពារ​សុខភាព​យើង​ទាំងអស់​គ្នា​ផង​ដែរ​។​

​គួរបញ្ជាក់​ថា លោក ប៊ុត ចាន់ថា ជា​មន្ត្រីរាជការ​ក្នុង​អង្គភាព​មួយ ដែល​លោក​ក៏​ជា​អ្នកជំនួញ​មួយរូប​ផងដែរ​។ លោក និង​ភរិយា​ត្រូវបាន​គេ​ស្គាល់​ច្រើន​នៅ​ខេត្ត​កំពង់ស្ពឺ ដោយសារ​តែ​សកម្ម​នឹង​ការបរិច្ចាគ ដោយ​ជារឿយៗ គឺ​លោក និង ភរិយា តែងតែ​បរិច្ចាគ​ជួយ​សាលាខេត្ត ជួយ​ដល់​អង្គភាព​ផ្សេងៗ និង ជួយ​ដល់​ពលរដ្ឋ​ខ្វះខាត​ជាច្រើន​គ្រួសារ​។​

​ជាក់ស្ដែង​ក្នុង​ពិធី​បើក​សម្ពោធ​ស្ថានីយ៍​ទឹកស្អាត កាលពី​ពេល​ថ្មីៗ លោក និង ភរិយា ក៏​បាន​ចែក​អំណោយ​ជា​អង្ករ ភួយ គ្រឿងឧបភោគ​បរិភោគ និង ថវិកា ជូន​ដល់​ពលរដ្ឋ​ជាង​៤០០​គ្រួសារ​នៅ​ស្រុក​បសេដ្ឋ​កំពង់ស្ពឺ​ដដែល ដោយ​មាន​តារា​ល្បីៗ មក​ចូលរួម​ចុះ​ចែក​ផងដែរ ដែល​ធ្វើអោយ​អ្នក​ទទួល​អំណោយ​សប្បាយចិត្ត​យ៉ាងខ្លាំង ព្រោះ​បាន​ទាំង​ថវិកា អំណោយ និង​បាន​ជួប​តារា​ដោយផ្ទាល់​៕

Filed in: ព័ត៌មានជាតិ