ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ទទួលបាន​អំណោយ​ពី​លោក ហ៊ុន ម៉ា​ណែ​ត

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ទទួលបាន​អំណោយ​ពី​លោក ហ៊ុន ម៉ា​ណែ​ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ៖ នា​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​អំណោយ ស័ង្កសី​របស់លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេជ្រ ច័ន្ទ​មុន្នី ចុះ​ប្រគល់​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​២១​គ្រួសារ នៅ​ភូមិ​ព្រៃ​សង្ហារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ និង​បាន​ជួយ​រុះរើ​សម្រួល​លំនៅឋាន និង​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​។​

​លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ បានបញ្ជាក់​ថា កងកម្លាំង​របស់​កង​ពល ក្រៅ​ពី​ភារកិច្ច​ស្នូល​របស់​កងទ័ព និង​បេសកម្ម​ប្រតិបត្តិ​ការសហការ​ជាមួយ​កម្លាំង​ចម្រុះ នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ចូល​សហគមន៍ អង្គភាព​បាន​ត្រៀមកម្លាំង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង សម្រាប់​ជួយ​អន្តរាគមន៍ សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងៗ​ផងដែរ​។​

​ជាមួយគ្នា​នោះ​លោក​វរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាល​ស្រុក​ថ្មពួក ដោយ​ទទួលបាន​ការចង្អុល​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរ បាល ខេត្ត​បន្ទាយមានជ័យ ក៏​បាន​សហការ​នឹង​កម្លាំង​កងទ័ព​កងពល​តូច​លេខ​៥១ មន្ត្រី​អាជ្ញាធរ និង​ក្រុមការងារ បាន​នាំ​ស័ង្កសី​អំណោយ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ប្រគល់​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់ក​ន្ទ្រា​ក់​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២១ មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​១​មេ នៅ​ភូមិ​ព្រៃ​សង្ហារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បណ្តាល​ឲ្យ​ខូ​ខាត​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​ចំនួន​២១​ខ្នង ក្នុងនោះ​ធ្ងន់ធ្ងរ​ភាគច្រើន​៕

Filed in: ព័ត៌មានជាតិ