ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សិស្ស​ពូកែរៀន​នៅ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន នឹង​អាច​បាន​ទៅ​អនុវត្តន៍​ជាក់ស្តែង​នៅ​ក្រៅប្រទេស

សិស្ស​ពូកែរៀន​នៅ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន នឹង​អាច​បាន​ទៅ​អនុវត្តន៍​ជាក់ស្តែង​នៅ​ក្រៅប្រទេស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១​នេះ ក្នុងឱកាស​អញ្ជើញ​សំណេះសំណាល ណែនាំ និង​ទទួល ស្វាគមន៍ និស្សិត​ជំនាន់​ទី​១ វិទ្យាស្ថាន​តេជោ​សែន​សាធារណការ និង​ដឹកជញ្ជូន ឆ្នាំ​សិក្សា​២០២១-២០២២ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​បញ្ជាក់ថា សម្រាប់​សិស្ស​ពូកែ​ដែល​បាន​រៀន​នៅ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​អាច​មាន​ឱកាស​បាន​ទៅ​មើល រៀនសូត្រ​នៅ​កា​ដ្ឋា​ន​ដោយផ្ទាល់​នៅ​ក្រៅប្រទេស​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា «​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​ផ្តល់​ចំណោះ​វិទ្យា​គ្រប់បែបយ៉ាង ទូលំទូលាយ ជូន​ដល់​និស្សិត របស់​យើង យើងខ្ញុំ​នៅ​ក្រសួង​សាធារណការ និង​ដឹង​ជញ្ជូន នឹង​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​គ្រប់បែបយ៉ាង​ទាំងអស់ ដើម្បី​យក​សាស្ត្រាចារ្យ​ល្អ យក​ទៅ​មើល​ការដ្ឋាន អាច​យក​ទៅ​មើល​នៅ​បរទេស​ផង អាច​ទៅ​សហការ​ជាមួយ​ក្រសួង​ដឹក​ជញ្ជួន​នៅ​អាស៊ាន យក​និស្សិត​មួយចំនួន​ទៅ​រៀន ទៅ​មើល​ឱ្យ​ឃើញជាក់ស្តែង អាច​ទៅ​ប្រទេស​ចិន ជប៉ុន កូរ៉េ ដែល​យើង​មាន​ដៃគូ​ច្រើនណាស់ ដោយ​យើង​មាន​លទ្ធភាព​និង​នាំ​និស្សិត​ដែល​រៀន​ពូកែ ឱ្យបាន​ទៅ​មើល​ជាក់ស្តែង​»​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​សំណូមពរ​ដល់​និស្សិត ដែល​បាន​ចុះ​ឈ្មោះ​នៅ​វិទ្យាស្ថាន​តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន ត្រូវតែ​ខិតខំ​រៀនសូត្រ ឱ្យបាន​ពូកែ រៀន​ឱ្យ​ចេះ កុំ​រៀន​ឱ្យ​ចប់ ចេញ​ទៅ​អាច​ធ្វើការ​បាន កុំឱ្យ​ខូច​ដល់​ឈ្មោះ​វិទ្យាស្ថាន ពេល​ចេញ​ទៅ​ធ្វើការ​ត្រូវធ្វើ​ឱ្យបាន​ល្អ ជា​ពលរដ្ឋ​ល្អ និង​រឹតតែ​ល្អ នោះ គឺ​អាច​ក្លាយ​ខ្លួន​ជា​អ្នក​បណ្តុះបណ្តាល​គេ​ថែម​ទៀត​។​
​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា វិទ្យាស្ថាន​អាចជួយ​បាន​ជា​មធ្យោបាយ ជា​សម្ភារៈ និង​សាស្ត្រាចារ្យ​ដែល​មាន​បទពិសោធន៍​ខ្ពស់​បាន ដើម្បី​ឱ្យ​សិស្ស​ទទួល​ចំណោះ​ដឹង និង​យក​ទៅ​អនុវត្តន៍​បាន តែបើ​សិស្ស​គ្មាន​ឆន្ទះ​ក្នុង​ការរៀនសូត្រ​នោះទេ គឺ​មិន​អាច​ជួយ​បាន​នោះ​ទេ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់ទៀតថា ជាមួយគ្នានេះ​ដែរ​វិទ្យាស្ថាន​តេជោ សែន កំពុង​រៀបចំ​កន្លែង​ពិសោធន៍​ថ្មី​មួយទៀត និង​សម្ភារៈ​គ្រប់គ្រាន់​ដែល​ជា ជំនួយ​របស់​កូរ៉េ ដើម្បី​ទុក​ឱ្យ​សិស្ស​បាន​អនុវត្តន៍​ផ្ទាល់ ជាមួយគ្នា​នោះ​ដែរ​ក៏​កំពុង​ត្រៀម​ពិភាក្សា គ្នា​ជាមួយ​ក្រុមហ៊ុន ឯកជន ដើម្បី​ឱ្យ​សិស្ស​បាន​ទៅ​អនុវត្តន៍​ផ្ទាល់​ពេល​កំពុង​រៀន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ