ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​សុខាភិបាល សហការ​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ Astra Zeneca ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង

អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​សុខាភិបាល សហការ​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ Astra Zeneca ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២១​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​សុខាភិបាល សហការ​រៀបចំ​កន្លែង​នៅតាម​មន្ទីរពេទ្យ​មន្ទីរពេទ្យបង្អែក និង​ទីតាំង​ចាក់​វ៉ាក់សាំង​នានា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ Astra Zeneca ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ ឱ្យបាន​ចប់​ក្នុង​រយៈពេល​១៥​ថ្ងៃ​ខាង​មុខ​នេះ តាម​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៩​មីនា​នេះ​។​

​បន្ថែម​លើ​នេះ​លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជា​ទៅ​អភិបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ណែនាំ​ទៅ ចៅសង្កាត់ មេភូមិ ធ្វើលិខិត​អញ្ជើញ បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឲ្យ​ពួកគាត់​មក​ទទួលយក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​។ ជាមួយគ្នា​នោះ​ដែរ ក្នុងនាម​អាជ្ញាធរ​សង្កាត់ ភូមិ ត្រូវ​ចុះ​ផ្ទាល់​ដល់​ទីតាំង​ចាក់​វ៉ាក់សាំង ដោយ​រៀបចំ​ឱ្យ​មាន​របៀបរៀបរយ​សណ្តាប់ធ្នាប់ កុំអោយ​ប្រជាពលរដ្ឋ​មាន​វ័យចាស់ៗ ដែល​យើង​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​នោះ រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ «​នៅ​រាជធានី​ភ្នំពេញ យើង​មាន​មន្ទីរពេទ្យបង្អែក ចំនួន ៨​ទីតាំង ដើម្បី​ទទួល​ចាក់​វ៉ាក់សាំង Sinopharm និង Astra Zeneca ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រួមមាន​ដូចជា មន្ទីរពេទ្យបង្អែក​សម្តេច​ឪ​, មន្ទីរពេទ្យបង្អែក​ចតុ​មុខ​, មន្ទីរពេទ្យបង្អែក​ដង្កោ​, មន្ទីរពេទ្យបង្អែក​រាជ​ធានី​, មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ​, មន្ទីរពេទ្យបង្អែក​ពោធិចិនតុង​, មន្ទីរពេទ្យបង្អែក​សែន​សុខ និង​មន្ទីរពេទ្យ​បង្អែក​ច្បារអំពៅ ។ ក្នុង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្កើតឲ្យមាន​ទីតាំង​សំរាប់​ចាក់វ៉ាក់ សាំង​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ការចាក់​វ៉ាក់សាំង​នេះ​ឲ្យបាន​លឿន​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេជោ​ហ៊ុន សែន ដែល​បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​អាជ្ញាធរ​រាជធានី​និង​ក្រសួង​សុខាភិបាល​កាលពី​ព្រឹក​ថ្ងៃទី​១៩ មិនា​នេះ​»​។​

​លោក​បញ្ជាក់ថា​៖ ចំពោះ​វ៉ាក់សាំង Astra Zeneca គឺ​ត្រូវ​ចាក់​សម្រាប់​តែ​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ ។ ដោយឡែក​ចំពោះ​មនុស្ស​ដែល​មាន អាយុ​៦០​ឆ្នាំ​ចុះ ត្រូវ​ចាក់​វ៉ាក់សាំង Sinopharm មិន​ទទួល​ការចាក់​វ៉ាក់សាំង Astra Zeneca នោះទេ លើកលែង​តែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​លើ​ក​ទី​១​ហើយ​។​

​គួរបញ្ជាក់​ថា​៖ សម្ដេច​តេជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៩​មិនា​នេះ បាន​ស្នើ​ឲ្យ​គណៈកម្មកា​រចាក់​វ៉ាក់សាំង ដែល​មាន​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ជា​ប្រធាន​ដំណើរការ​ចាក់ វ៉ាក់សាំង​ដោយ​ផ្ដល់​អាទិភាព​ចាក់​ជូន​ប្រជាពលរដ្ឋ ដែល​មាន​អាយុ ៦០​ឆ្នាំ​ឡើង នៅ​រាជធានី​ភ្នំពេញ​ដែល​ជា​តំបន់​រាតត្បាត​ច្រើន ។ មិនតែប៉ុណ្ណោះ​សម្តេច​បាន​ស្នើ​ឲ្យ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន និង​លោក ឃួ​ង ស្រេង ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង រយៈពេល​១៥​ថ្ងៃ ជូន​ពលរដ្ឋ​ដែល​មាន​អាយុ​៦០​ឆ្នាំ​ឡើង​នៅ​រាជធានី​ភ្នំពេញ ហើយ​មណ្ឌល​ចាក់​វ៉ាក់សាំង ត្រូវតែ​ធ្វើ​នៅ​មន្ទីរពេទ្យបង្អែក​តាម​ខណ្ឌ ដែល​ងាយស្រួល​ដល់​មនុស្ស​ចាស់​ដែល​ត្រូវ​ធ្វើដំណើ​មក​ទទួល​វ៉ាក់សាំង​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ អភិបាល រាជធានី​ភ្នំពេញ ជ្រើសរើស និង​រៀបចំ​កន្លែង​មន្ទីរពេទ្យបង្អែក​នៅតាម​ខណ្ឌ ដើម្បី​ចៀសវាង​ការប្រមូលផ្ដុំ​ដែល​នាំឲ្យ​មាន​ហានិភ័យ​នៃ​ការចម្លង​មេរោគ​។​

​សម្ដេច​បាន​ប្រាប់​ឲ្យ​អ្នកពាក់ព័ន្ធ​ត្រូវខិតខំ ធ្វើ​ការងារ​នេះ ក្នុង​រយៈពេល ១៥​ថ្ងៃ ដោយ​ចាប់ពី ពេល​ដែល​រៀបចំ​រួច ហើយ​មនុស្ស​ដែល​ត្រូវ​មកចាក់ គឺ​ត្រូវ​មាន​ការអញ្ជើញ​ពី​សំណាក់​អាជ្ញាធរ មិន​ត្រូវឲ្យមាន​ការអង្គុយ​រង់ចាំ អត់បាយ អត់​ទឹក ដូច​ពេល​កន្លង​ទៅ​នោះ​ទេ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ដែរ​ថា​នៅ​កម្ពុជា វ៉ាក់សាំង​២​ប្រភេទ ទាំង​វាក់​សាំង AstraZeneca និង វ៉ាក់សាំង Sinopharm មិន​បាន​បង្ក​ហានិភ័យ​ណាមួយ ដូច​ការលើកឡើង នៅក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប​នោះទេ​។ ជាមួយគ្នា​នេះ​សម្តេច​ក៏​បាន​សុំ​ចិត្ត​ពី​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ការចូលរួម ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ឲ្យបាន​ឆាប់ ៕

Filed in: ព័ត៌មានជាតិ