នៅព្រឹក ថ្ងៃ សុក្រ ០៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យODCTM បានចុះយកអ្នកជំងឺកូវីដចំនួន០១នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ស្ថិតនៅផ្លូវលេខ១៨៤ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។