ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ផែង វណ្ណៈ «​សូម​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ទូទាំង​ប្រទេស មេត្តា​យោគយល់ និង អន់ឱន​អោយ​លោក​ផង​»

លោក ផែង វណ្ណៈ «​សូម​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ទូទាំង​ប្រទេស មេត្តា​យោគយល់ និង អន់ឱន​អោយ​លោក​ផង​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ​៖​ លោក ផែង វណ្ណៈ បាន​ធ្វើ​លិខិត​សុំ​ទោស​ជា​សាធារណៈ មួយ កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២១ ដោយ​លោក «​សូម​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ទូទាំង​ប្រទេស មេត្តា​យោគយល់ និង អន់ឱន​អោយ​លោក ដោយ​ក្តី​អនុគ្រោះ​ផង​» ។​

​លិខិត​សុំ​ទោស​ជា​សាធារណៈ នេះ ធ្វើឡើង ភ្លាមៗ ក្រោយពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន សម្រេច​លុប​អាជ្ញា​បណ្ណ​សារព័ត៌មាន របស់លោក ផែង វណ្ណៈ ក្រោយ​មាន​ការប្រមាថ​លើ​ព្រះសង្ឃ ។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាសន៍ថា លោក ផែង វណ្ណៈ «​បាន​ជេរប្រមាថ​ចំពោះ​ព្រះសង្ឃ ធ្វើអោយប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា សាសនា​របស់​រដ្ឋ ដែល​ជា​ការបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ និង កិច្ចសន្យា​អាជីវកម្ម ដែល​សាមីខ្លួន​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​»​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាសន៍​ទៀត​ថា លោក ផែង វណ្ណៈ មិនមែន​ត្រឹម​ប្រមាថ​ព្រះសង្ឃ ទេ តែ​បាន​ប្រមាថ​ទាំង​មន្ត្រី​សាធារណៈ ថែមទៀត​ផង ៕

Filed in: ព័ត៌មានជាតិ